Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងរៀបចំរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

បានផុស

នៅ

ដើម្បីអបអរសាទរទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ធ្នូ លើកទី៧៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំកម្មវិធី រត់​ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤។

សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ពិសេសនេះធ្វើឡើងដើម្បីរៃអង្គាសថវិកាសម្រាប់អ្នកដែលត្រូវការជំនួយ។ ប្រាក់ចំណូលទាំងអស់នឹងគាំទ្រដល់បុព្វហេតុសំខាន់ៗចំនួនបី រួមមានផ្តល់ជូនទៅ អង្គការកុមារកំព្រា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។

រូបតំណាង៖ រត់ម៉ារ៉ាតុងនៅខេត្តសៀមរាបកន្លងទៅ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការចូលរួមរបស់អ្នកមិនត្រឹមតែអាចសាកល្បងនឹងការតស៊ូរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ពន្លឺដល់ជីវិតរបស់កុមារ មនុស្សចាស់ និងអ្នកជំងឺដែលត្រូវការការថែទាំវេជ្ជសាស្រ្តផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តថា៖« រួមគ្នា យើងអាចបង្កើតក្ដីសង្ឃឹមដោយការផ្តល់នូវការគាំទ្រ និងការយកចិត្តទុកដាក់ដល់ពួកគាត់។ ចុះឈ្មោះថ្ងៃនេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយជួយយើងខ្ញុំចែករំលែកក្តីសង្ឃឹម និងក្តីមេត្តាដល់អ្នកដែលត្រូវការបំផុត»។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅក្រុងបាត់ដំបង ដោយមានប្រភេទ​នៃជម្រើសរត់៣គីឡូ  ៥គីឡូ  ១០គីឡូ និង ២១គីឡូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម