ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនមានសមត្ថភាពផលិតដូ្រន៤លានគ្រឿងក្នុងមួយឆ្នាំ
ក្នុងសេចក្តីអធិប្បាយមួយផ្សព្វផ្សាយថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែន លោក វុលឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រទេសអ៊ុយក្រែនអាចផលិតយន្តហោះគ្មានមនុស្សបើកចំនួន៤លានគ្រឿងក្នុងមួយឆ្នាំ ហើយកំពុងបង្កើនការផលិតអាវុធផ្សេងទៀតរបស់ខ្លួនយ៉ាងឆាប់រហ័ស។
តាមការដកស្រង់របស់រ៉យទ័រ ថ្លែងកាលពីថ្ងៃអង្គារទៅកាន់នាយកប្រតិបត្តិពីក្រុមហ៊ុនផលិតអាវុធបរទេសរាប់សិបនៅក្នុងទីក្រុងកៀវ ប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបានចុះកិច្ចសន្យារួចហើយដើម្បីផលិតយន្តហោះគ្មានមនុស្សបើកចំនួន១,៥លានគ្រឿងនៅឆ្នាំនេះ។
ការផលិតយន្តហោះគ្មានមនុស្សបើកគឺស្ទើរតែមិនមាននៅក្នុងអ៊ុយក្រែន មុនពេលការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បាននិយាយថា៖«នៅក្នុងលក្ខខណ្ឌដ៏លំបាកបំផុតនៃសង្រ្គាម ក្រោមការវាយប្រហាររបស់រុស្ស៊ីជាប្រចាំ អ៊ុយក្រែនអាចបង្កើតឧស្សាហកម្មការពារជាតិថ្មីស្ទើរតែទាំងអស់»។
នាយករដ្ឋមន្រ្តីលោក Denys Shmyhal បានប្រាប់ការជួបជុំដដែលនេះថា អ៊ុយក្រែនបានបង្កើនការផលិតអាវុធក្នុងស្រុកសរុបរបស់ខ្លួនបីដងក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ៨ខែដំបូងនៃឆ្នាំនេះ។ មន្ត្រីអ៊ុយក្រែនមិនបានផ្តល់តួលេខដាច់ខាត។
អស់រយៈពេលជាង៣១ខែនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយនឹងការលុកលុយរបស់កងកម្លាំងរុស្ស៊ី ហើយដោយគ្មានទីបញ្ចប់ អ៊ុយក្រែនបានចំណាយប្រហែលពាក់កណ្តាលនៃថវិការដ្ឋរបស់ខ្លួន ឬប្រហែល៤០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ។
អ៊ុយក្រែនក៏ទទួលបានជំនួយផ្នែកយោធាជាច្រើនក៏ដូចជាជំនួយហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តលោកខាងលិចផងដែរ។
ប្រទេសរុស្ស៊ីដែលមានទំហំធំជាង និងសម្បូរបែបជាងប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងដំឡើងការចំណាយលើវិស័យយោធារបស់ខ្លួនចំនួន២៥ភាគរយ នៅឆ្នាំក្រោយពីកម្រិតឆ្នាំ២០២៤ដល់ប្រហែល១៤៥ពាន់លានដុល្លារ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៣ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព