ព័ត៌មានអន្ដរជាតិ
តៃកុងឡានដឹកសិស្សថៃ ប្រាប់ដំណើររឿងបណ្តាលឲ្យឆេះរថយន្តដ៏រន្ធត់
តៃកុងឡានដឹកសិស្សសាលាថៃ ដែលឆេះស្លាប់ក្មេងៗ២០នាក់និងគ្រូបង្រៀន៣នាក់ បានចូលប្រគល់ខ្លួនឲ្យប៉ូលិសហើយ និងបានប្រាប់ដំណើររឿងនៃហេតុការណ៍ដ៏រន្ធត់នេះទាំងអស់។
លោក Samarn Chankut អាយុ៤៨ឆ្នាំជាតៃកុងឡាន បានចូលប្រគល់ខ្លួនឲ្យប៉ូលិសស្រុក Wiset Chai Chan ក្នុងខេត្ត Ang Thong កាលពីរាត្រីថ្ងៃអង្គារ ហើយប៉ូលិសក៏បញ្ជូនគាត់បន្តទៅប៉ុស្តិ Khu Khut ក្នុងខេត្ត Pathum Thani ដើម្បីសាកសួរបន្ថែម។
តាមចម្លើយរបស់តៃកុងឡាន, គាត់តក់ស្លុតខ្លាំងពេក ហើយក៏បានរត់ចេញពីកន្លែងកើតហេតុ ទៅពួនសំងំនៅផ្ទះបងប្អូនក្នុងខេត្ត Ang Thong។ រថយន្តរបស់គាត់គឺជារថយន្តទីពីរនៅក្នុងក្រុមរថយន្តដែលមាន៣គ្រឿង ដឹកសិស្សពីខេត្ត Uthai Thani ទៅមើលការតាំងពិពណ៌នៅអាជ្ញាធរអគ្គិសនីថៃក្នុងស្រុក Bang Kruai នៃខេត្ត Nonthaburi។
រថយន្តកំពុងធ្វើដំណើរក្នុងល្បឿន ៧០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបាត់បង់លំនឹងនៅលើផ្លូវ Vibhavadi Rangsit ជិតផ្សារទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka នាវេលាថ្ងៃត្រង់។
គាត់ថា រថយន្តមានបញ្ហាដូចជាផ្ទុះកង់ ឬពោងសុវត្ថិភាព ហើយក្រោយមកក៏រេចង្កូតទៅបុកជាមួយរថយន្ត Mercedes Benz មួយគ្រឿងមុនពេលបុករបាំងផ្លូវ។ បន្ទាប់មក អណ្តាតភ្លើងក៏ចាប់ផ្តើមឆេះរាលដាលយ៉ាងលឿនពេញរថយន្តតែម្តង ហើយតៃកុងភ័យពេក ក៏រត់ចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយការសាកសួរ ប៉ូលិសក៏បើកការស៊ើបអង្កេតលើករណីនេះ ហើយជាបឋមមានការសង្ស័យថា រថយន្តនេះអាចឆេះដោយសារផ្ទុះធុងហ្គាស់។ ប៉ុន្តែយ៉ាងណា មូលហេតុពិត មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
សូមបញ្ជាក់ថា រថយន្តក្រុងនេះមានដឹកសិស្សតូចៗចំនួន៣៨នាក់ និងគ្រូ៦នាក់ មកពីសាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃខេត្ត Uthai Thani នៅពេលជួបហេតុការណ៍ដ៏រន្ធត់ ដែលមិនមែនតែប្រទេសថៃទេ ពោលគឺពិភពលោកទាំងមូល សុទ្ធតែបង្ហាញការតក់ស្លុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យរដ្ឋមន្ត្រី២រូបចុះទៅពិនិត្យកន្លែកកើតហេតុភ្លើងឆេះឡានក្រុង
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ