Connect with us

ព័ត៌មានជាតិ

ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

យោងតាមទិន្នន័យរបស់លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍រយៈពេល៣ថ្ងៃ ចាប់ពីរថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត៨ម៉ឺននាក់។ ជាខេត្តទេសចរណ៍ធម្មជាតិមាត់សមុទ្រ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួន នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត និងការចួលរួមពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋ លើការកែលំអរទាំងហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព បានប្រែក្លាយខេត្តមួយនេះជាខេត្ត​ ដែលមានសក្តានុពល និងមានការចាប់អារម្មពីភ្ញៀវទេសចរជាតិ និងបរទេស ចូលមកសម្រាកកំសាន្តយ៉ាងច្រើនកុះករ ជាពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ តួយ៉ាងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់០៣ ខែតុលា ឆ្នាំ២០២៤ នៃពីធីបុណ្យភ្ជុំបិណ្ឌ នៅទីរមណីយដ្ឋានទេសចរណ៍ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងច្រើនកុះករ។

បើតាមទិន្នន័យពីមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា កំណេីនភ្ញៀវទេសចររយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានចូលមកសម្រាកលំហែរកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១%​ បេីធៀបទៅនឹងឆ្នាំ២០២៣​ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦%​ ​និងភ្ញៀវបរទេសចំនួន​ ៣៩៥នាក់ ថយចុះ៥៤.៩0%​។

បើយោងតាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ថា​ ការងារ​សន្តិសុខសណ្ដាប់ធ្នាប់​ របៀបរៀបរយ​ មានភាពល្អប្រសេីរ​ដោយក្នុងរយៈពេលបីថ្ងៃនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីរថយន្តសម្រុកចូលច្រើនយ៉ាងណា កងកំលាំងសមត្ថកិច្ចបានសម្រួលចរាចរ មិនអោយមានការកកស្ទះយូរដែលនាំអោយភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម