Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ វិលមករំលឹកអនុស្សាវរីយ៍ជាង ១០ឆ្នាំមុន ជាមួយការនិពន្ធកែច្នៃថ្មី ពីបទ «អ្នកកំដរ និង អស់ឱកាស»

បានផុស

នៅ

ផលិតកម្ម Town ទើបតែបញ្ចេញបទល្បីដែលធ្លាប់អង្រួនចិត្តយុវវ័យប៉ុន្មានឆ្នាំមុន ចំណងជើង «អ្នកកំដរ និង អស់ឱកាស» របស់លោក ករុណា ពេជ្រ ដោយបញ្ចូលបទទាំងពីររួមគ្នា ប្តូរចង្វាក់ថ្មី ដែលលើសពីបទមនោសញ្ចេតនាធម្មតា ដោយបន្ថែមនូវការ Rap របស់តារាចម្រៀងប្រុសម្នាក់ទៀត។

ក្រោយប្រកាសវិលវិញប្រមាណជា ១សប្តាហ៍ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម Town លោក ករុណា ពេជ្រ បានធ្វើតាមការសន្យា ដោយវិលវិញជាមួយរសជាតិថ្មីលើទ្រនំចាស់ និងពាំនាំនូវបទបែបថ្មី ដែលច្រៀងរួមគ្នានឹងតារាចម្រៀងប្រុសម្នាក់ទៀត គឺលោក Trapz Young ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតជាប្លែក ខណៈអ្នកគាំទ្រក៏ដូចជាសាធារណជនទូទៅ ធ្លាប់តែបានស្គាល់តារាចម្រៀងប្រុសរូបនេះ តាមរយៈ​បទមនោសញ្ចេនា ប៉ុន្តែបទចម្រៀងដែល Remake ថ្មីមួយបទនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកាន់តែចាប់អារម្មណ៍ជាមួយនឹងតារាចម្រៀងប្រុសរូបនេះសារជាថ្មី។

គួររម្លឹកថា ទោះបីជាតារាចម្រៀង ករុណា ពេជ្រ ហាក់ឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំ តែទឹកចិត្តលោកគឺនៅតែនឹកដល់អ្នកគាំទ្រនិងអាជីពចាស់របស់ខ្លួន ដែលធ្លាប់សាងភាពល្បីឈ្មោះជាច្រើនឆ្នាំកន្លងមក។ តួយ៉ាងពេលនេះ ករុណា ពេជ្រ បានធ្វើតាមសន្យា វិលមកវិញជាមួយនឹងរសជាតិថ្មី ដើម្បីបន្តបំពេរអារម្មណ៍ដល់អ្នកគាំទ្ររបស់ខ្លួន។

លោក ករុណា ពេជ្រ ធ្លាប់បានអះអាងថា វត្តមានសារជាថ្មីរបស់លោក គឺមកដោយការជឿជាក់ មករំលឹកអនុស្សាវរីយ៍ កាលពី១៤ឆ្នាំមុន ក្នុងការនិពន្ធកែច្នៃបទភ្លេងថ្មីទាំងបទចាស់និងនិពន្ធថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គណៈប្រតិភូរដ្ឋបាល ចែករំលែកបទពិសោធលើប្រធានបទ”តើធ្វើដូចម្ដេច ដើម្បីពង្រឹង ការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”

ជីវិតកម្សាន្ដ៣ នាទី មុន

ករុណា ពេជ្រ វិលមករំលឹកអនុស្សាវរីយ៍ជាង ១០ឆ្នាំមុន ជាមួយការនិពន្ធកែច្នៃថ្មី ពីបទ «អ្នកកំដរ និង អស់ឱកាស»

ព័ត៌មានជាតិ៦ នាទី មុន

កម្រកើតឡើង! ក្នុងកឋិនកាល រដ្ឋាភិបាល នឹងដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម

ព័ត៌មានជាតិ១៣ នាទី មុន

ទ័ពជើងគោកប្រទេសអាស៊ាន-កូរ៉េ ប្ដេជ្ញាពង្រឹងភាពជាដៃគូដើម្បីសន្តិសុខក្នុងតំបន់

សន្តិសុខសង្គម១៤ នាទី មុន

ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋនៅជិតផ្សារបឹងព្រលឹង សង្កាត់ព្រែកប្រា

Sokha Hotels

ព័ត៌មានពេញនិយម