Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម៖ កូរ៉េខាងជើង​មិន​រួញរា​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​គេ​ឈ្លានពាន

បានផុស

នៅ

​បើ​អធិបតេយ្យភាព​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ឈ្លានពាន​ដោយ​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក នោះ​កង​កម្លាំង​ក្រុង​ព្យុងយ៉ាង​នឹង​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដោយ​មិន​ស្ទាក់​ស្ទើរ​ចិត្ត​នោះ​ឡើយ។ នេះ​​​ជា​ការ​លើក​ឡើង​របស់​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​សុក្រ​ទី​៤​ខែ​តុលា។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម បាន​និយាយ​ថា៖​ «បើ​សត្រូវ​ប៉ុនប៉ង​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​រំលោភ​បំពាន​លើ​ដែនដី​កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ជើង​នឹង​ប្រើប្រាស់​​​នូវ​រាល់​កង​កម្លាំង​​ការពារ​ទាំង​អស់​​ដែល​ខ្លួន​មាន រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​ ​ដោយ​​​គ្មាន​ការ​រួញ​រា​​ចិត្ត​នោះ​ទេ»។

ការ​ប្រកាស​​​របស់​លោក គីម ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានធ្វើព្យុហយាត្រាយោធា​​កាល​ពី​ដើមសប្តាហ៍ ដោយ​លោក​ប្រធានាធិបតី Yoon Suk Yeol បានគំរាមកំហែង​ថា​នឹង​ «បញ្ចប់របបកូរ៉េខាងជើង» បើទីក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

លោក Yoon បាន​រៀបរាប់​ថា៖ «ប្រសិនបើកូរ៉េខាងជើងព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខ្លួន​នឹងប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលើសលប់នៃយោធារបស់យើង និង​សហរដ្ឋអាមេរិក ព្រម​ទាំង​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង។ ថ្ងៃនោះនឹងក្លាយជាការបញ្ចប់នៃរបបកូរ៉េខាងជើង»។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​នោះ លោក គីម បាន​ចាត់​ទុក​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ថា​ជា «អាយ៉ង» និង​​ជា​ «មនុស្ស​មិន​ប្រក្រតី»។

សេចក្តីថ្លែងការណ៍របស់លោក គីម ក៏បានសំដៅទៅលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូយោធាដ៏សំខាន់របស់ខ្លួន។

កូរ៉េ​ខាង​ត្បូង មិន​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ តែ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​មាន​ទាហាន​អាមេរិក​ឈរ​ជើង​​រាប់ម៉ឺន​នាក់​​​ឯណោះ ដែល​ប្រៀប​បាន​ដូច​ជា​ឆ័ត្រ​​នុយក្លេអ៊ែរ​ជួយ​​ពាំង​គ្រាប់​ឲ្យ​កូរ៉េ​ខាង​ត្បូង។

ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង​ធ្លាក់​ដល់​ចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ក្រុង​ព្យុងយ៉ាង​​កាល​ពី​ពេល​ថ្មីៗ​​បាន​ប្រកាសពីការដាក់ពង្រាយ​មីស៊ីល​ប៉ាលិស្ទិក​​ចំនួន​២៥០​គ្រាប់ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន។

ក្រុង​ព្យុងយ៉ាង​បាន​ចាត់​ទុក​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ជា​ «សត្រូវ​ចម្បង» ហើយ​បាន​ប្រកាស​ខ្លួន​ថា​ជា​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ «មិន​អាច​កែប្រែ​បាន​ឡើយ»។ បន្ថែម​ពី​នេះ កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ជា​ណាស់​​យូរ​មក​ហើយ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ​ខណៈ​ដែល​ខ្លួន​មាន​​​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី និង​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម