Connect with us

ព័ត៌មានជាតិ

អនុប្រធានទី១ រដ្ឋសភា ថា រដ្ឋាភិបាលអាណត្តិទី៧ បានបន្តលើកកម្ពស់ជីវភាពពលរដ្ឋកាន់តែប្រសើរឡើង

បានផុស

នៅ

រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសកាន់តែល្អប្រសើរឡើង។ នេះជាការលើកឡើងរបស់អនុប្រធានទី១ រដ្ឋសភា លោក ជាម យៀប ដែលបានកោតសរសើរទៅកាន់រាជរដ្ឋាភិបាលអាណត្តិទី៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាម យៀប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដោយបានបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយបានឆ្លុះបញ្ចាំងពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។

លោកអនុប្រធានទី១ រដ្ឋសភា ក៏បានជម្រាបជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋអំពីតួនាទីភារកិច្ចសំខាន់ៗដែលរដ្ឋសភាត្រូវបំពេញ គឺការងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងការពង្រឹងពង្រីកវិស័យការទូតសភាជាមួយបណ្ដាប្រទេសជាមិត្តជិតឆ្ងាយទូទាំងពិភពលោក។ ជាក់ស្ដែង រដ្ឋសភាក្នុងអាណត្តិទី៧នេះ លោក បានបញ្ជាក់ថា គឺដឹកនាំដោយសម្តេច ឃួន សុដារី ជាប្រធានរដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងកំពូលនេះ។  

តាងនាមឱ្យតំណាងរាស្ត្រទាំងអស់នៃមណ្ឌលខេត្តព្រៃវែង លោក ជាម យៀប ក៏បានអរគុណចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកពាមរក៍នេះ ដែលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យប្លូកទឹកប្លូកដីទូទាំងប្រទេសបាន១២០ លើ១២៥ អសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែងទទួលបាន១០អាសនៈ លើ១១អាសនៈ។

ការលើកឡើងរបស់លោក លោក ជាម យៀប ខាងលើ បានធ្វើឡើងក្នុងឱកាសចូលរួមក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនបុព្វការីជន និងសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅវត្តព្រែកចាម ស្ថិតក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម