Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកទន្លេនៅ ឈៀងម៉ៃ ឡើងដល់កម្រិតគ្រោះថ្នាក់, ជំនន់នឹងវាយប្រហារនៅចុងសប្តាហ៍នេះ

បានផុស

នៅ

នៅចុងសប្តាហ៍នេះ ខេត្ត ឈៀងម៉ៃ នៃប្រទេសថៃ ត្រូវប្រឈមនឹងគ្រោះទឹកជំនន់បន្ថែមទៀត ខណៈទឹកទន្លេ Ping ចាប់ផ្តើមឡើងដល់កម្រិតគ្រោះថ្នាក់ ៤.៩៥ម៉ែត្រនៅព្រឹកថ្ងៃសុក្រទី៤ខែតុលាឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post

ទឹកជំនន់នៅ ឈៀងម៉ៃ (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធគ្រោះធម្មជាតិនេះ អភិបាលខេត្តលោក Nirat Pongsitthithaworn បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ សូមប្រញាប់ប្រញាល់ជម្លៀសខ្លួននិងនាំយកទ្រព្យសម្បត្តិព្រមទាំងយានជំនិះ ទៅកាន់ទីទួលសុវត្ថិភាព។

មិនត្រឹមប៉ុណ្ណឹង មន្ទីរពេទ្យនិងគ្លីនិកទាំងឡាយដែលស្ថិតនៅតាមមាត់ទន្លេ ក៏ត្រូវជម្លៀសអ្នកជំងឺ ទៅកាន់តំបន់សុវត្ថិភាពផងដែរ ជាវិធានការការពារជាមុន។

ទឹកជំនន់នៅ ឈៀងម៉ៃ (រូបថត៖ Nation)

កាលពីថ្ងៃព្រហស្បតិ៍ ទឹកជំនន់រហ័ស បានវាយប្រហារស្រុក Mae Rim រួចទៅហើយ ខណៈនៅភូមិ Rim Nua ទឹកជំនន់បានកម្ទេចផ្ទះរាប់សិបខ្នងនិងរមណីយដ្ឋានជាច្រើនកន្លែង។

ងាកទៅខេត្តឈៀងរ៉ៃឯណោះវិញ ទឹកទន្លេ Mae Sai បានហក់ឡើងខ្លាំងនៅក្នុងស្រុក Mae Sai នាវេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ។ តំបន់មួយចំនួនក្នុងស្រុក Wiang Pao ក៏ត្រូវបានជន់លិចផងដែរ។

ទឹកជំនន់នៅ ឈៀងម៉ៃ (រូបថត៖ Nation)

ទឹកជំនន់ក៏កើតឡើងនៅក្នុងខេត្ត Loei ផងដែរ ដោយនៅទីនោះ ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់រហ័សវាយប្រហារផ្ទះប្រជាពលរដ្ឋនិងតំបន់កសិកម្មមួយចំនួន នៅក្នុងសហគមន៍ Ban Nam Chan និង Ban Kaeng Hin នៃស្រុក Wang Saphung។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានឧតុនិយមថៃប្រកាសថា ភ្លៀងធ្លាក់នៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងខាងកើត នឹងចាប់ផ្តើមធូរស្រាលនៅចុងសប្តាហ៍ ដោយសារខ្យល់ត្រជាក់ពីប្រទេសចិន បានរំកិលមកផ្នែកខាងលើនៃប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឈៀងម៉ៃ កំពុងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម