ព័ត៌មានជាតិ
គណៈប្រតិភូរដ្ឋបាល ចែករំលែកបទពិសោធលើប្រធានបទ”តើធ្វើដូចម្ដេច ដើម្បីពង្រឹង ការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”
គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធជាមួយទីក្រុងនានា ដែលជាសមាជិក នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF លើប្រធានបទ”តើធ្វើដូចម្ដេច ដើម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម” ក្នុង”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង” កាលពីថ្ងៃទី ២-៣ ខែតុលា ឆ្នាំ ២០២៤ នៅសាលមហោស្រព កុងកដ (théâtre de la Concorde)។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៤ នេះ បានឲ្យដឹងថា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF អញ្ជើញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង” ថ្ងៃទី ២-៣ ខែតុលា ឆ្នាំ ២០២៤ នៅសាលមហោស្រព កុងកដ (théâtre de la Concorde)។
ក្នុងសន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង AIMF កាលពីព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ នោះដែរ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធ ជាមួយទីក្រុងនានា ដែលជាសមាជិក នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF លើប្រធានបទ”តើធ្វើដូចម្ដេច ដើម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”។

លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា នៅថ្ងៃដដែលនោះ តបតាមការអញ្ជើញរបស់ លោកស្រី អាន អ៊ីដាល់ហ្គោ Ann HIDALGO កាលពីរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងសហការី បានអញ្ជើញទស្សនាការរៀបចំផ្លូវរថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីសបានធ្វើឡើងសម្រាប់ទទួលគណៈប្រតិភូកីឡាអូឡាំពិក នាពេលថ្មីៗ នេះ។ ក្នុងពេលនោះដែរ លោកអភិបាលរាជធានី និងសហការី បានឡើងជិះរថភ្លើង Tramway នេះ សាកល្បងពីស្ថានីយ Porte de Clichy ទៅដល់ស្ថានីយចុងបញ្ចប់ Porte Dauphine អមដោយការពន្យល់អំពីលក្ខណៈបច្ចេកទេស និងតម្រូវការ នៃគម្រោងផ្លូវរថភ្លើងនេះពីអ្នកជំនាញការបារាំងផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន









-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?