សន្តិសុខសង្គម
យុវជន៣នាក់លង់ទឹកស្លាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ពេលជិះទូកលេងក្នុងព្រែក
យុវជន៣នាក់រស់នៅម្តុំច្រាំងបាក់ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលជាមិត្តភ័ក្ដិនឹងគ្នាត្រូវបានលង់ទឹកស្លាប់ជាមួយគ្នាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំ។
សពជនរងគ្រោះទាំង៣មានឈ្មោះ ភោ ចាន់នាង អាយុ១៧ឆ្នាំមុខរបរសិស្ស។ ទី២ឈ្មោះ ងួន កក្កដា អាយុ១៧ឆ្នាំមុខរបរសិស្ស និងទី៣ឈ្មោះ ហាន ជី វ៉ា អាយុ១៩ឆ្នាំ មុខរបរលក់ស្លាបមាន់អាំងមុខផ្សារច្បារអំពៅ។
តាមប្រភពពីលោក ជូ វ៉ាន់នី ជំនួយការសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ជនរងគ្រោះទាំង៣បានលង់ទឹកស្លាប់នៅព្រឹកថ្ងៃទី៣ ខែតុលា ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកពារាំង ខេត្តព្រៃវែង ខណៈដែលពួកគេជិះទូកលេងក្នុងព្រែក។ តាងនាមអាជ្ញាធរសង្កាត់ច្បារអំពៅទី២ បានចាត់តាំងប្រជាការពារចូលរួមការពារក្នុងពិធីបុណ្យសព និងបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពទៀតផង។ សពបានដង្ហែទៅបូជានៅវត្តច្បារអំពៅនារសៀលថ្ងៃទី៤ខែតុលានេះ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
សន្តិសុខសង្គម២០ ម៉ោង ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន