Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ៖ ធនាគារពិភពលោកអនុម័តទឹកប្រាក់​ ៥៦ លាន​ដុល្លារ សម្រាប់​​គម្រោងសាងសង់​ផ្លូវ​ធន់​នឹង​អាកាសធាតុ​

បានផុស

នៅ

ធនាគារពិភពលោកបានអនុម័តដាក់ឱ្យដំណើរការនូវ​ «គម្រោងកែលម្អ​បណ្ដាញ​ផ្លូវដែល​ធន់នឹងអាកាសធាតុ» ​សម្រាប់​ប្រទេស​ឡាវកាលពីថ្ងៃទី ១ ខែតុលា ដើម្បីកែលម្អផ្លូវថ្នល់ និងការដឹកជញ្ជូននៅក្នុងតំបន់ក្រីក្ររបស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Laotian Times ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមរយៈពេល៦ឆ្នាំនេះ ​មានតម្លៃ ៥៦ លានដុល្លារអាមេរិក ​និង​មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឡាវ ដោយ​ធ្វើឱ្យប្រសើរឡើងនូវ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ទីផ្សារ និងសេវាកម្មសំខាន់ៗសម្រាប់ប្រជាជនប្រមាណ ៦០០ ០០០ នាក់​។​

ជា​ធម្មតា​ គម្រោង​បែប​នេះ​ទទួល​បាន​ការឧបត្ថម្ភថវិកាដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ​នៃ​ធនាគារពិភពលោក ដែល​ផ្តោតលើប្រទេស​មានចំណូលទាប ដើម្បីពង្រឹង​សេដ្ឋកិច្ចរបស់ពួកគេ។ នៅ​ក្នុង​ប្រទេស​ឡាវ​ ​​ខេត្ត​រួម​មាន​ Khammouane, Salavanh, និង Savannakhet ត្រូវបានជ្រើសរើសសម្រាប់​អនុវត្តគម្រោង​នេះ​ ដោយសារខេត្ត​ទាំង​៣ មាន​ស្ថានភាពផ្លូវមិនល្អ ​ងាយរងគ្រោះខ្ពស់ចំពោះទឹកជំនន់ និង​​មាន​អត្រាភាព​ក្រីក្រខ្ពស់​ និង​ដើរ​តួរសំខាន់​ក្នុង​ផលិតកម្ម​កសិកម្ម​របស់​ប្រទេស​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Laotian Times បច្ចុប្បន្ន​ការវិនិយោគលើផ្លូវថ្នល់​នៅ​ឡាវ គឺ​ផ្តោតជាចម្បងលើផ្លូវហាយវេ និងតំបន់ទីក្រុង ដែលធ្វើ​ឱ្យ​តំបន់ដាច់ស្រយាល​មាន​ផ្លូវ​ពិបាក​ជិះ​។ ផ្លូវ​ជនបទ​ប្រមាណ ៤០ ភាគរយ​ នៅ​មិនទាន់​​ឈូស​ឆាយ​ឱ្យ​ស្អាត​ ដោយ​មាន​ផ្លូវ​តែ ១៥ ភាគរយ​ប៉ុណ្ណោះ ​ដែល​មាន​ស្ថានភាព​ល្អ។ គម្រោង​របស់​ធនាគារ​ពិភព​លោក​ នឹងផ្តោតលើការកែលម្អតំបន់ដែល​មាន​ផ្លូវ​រដិបរដុប​ទាំងនេះ ដែលងាយប្រឈមនឹងគ្រោះធម្មជាតិដូចជាទឹកជំនន់ និងការរអិលបាក់ដីជាដើម​។

នាយកធនាគារពិភពលោកប្រចាំប្រទេសឡាវ លោក Alex Kremer បាន​ថ្លែង​ថា​ បណ្ដាញ​ផ្លូវ​តភ្ជាប់​ទៅ​ទីផ្សារ​ សាលារៀន​ និង​សេវាថែទាំ​សុខភាព​មាន​សារៈសំខាន់​ណាស់​ ខណៈ​ប្រជាជននៅតាមជនបទ រួមទាំងស្ត្រី និងកសិករ ប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតពីការប្រែប្រួលអាកាសធាតុ។ តាម​រយៈ​ការកែលម្អ​ផ្លូវ​ដែល​ធន​នឹង​អាកាសធាតុ​ ពួកគេ​នឹង​អាច​ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់តែ​មិន​ស្រួល! រុស្ស៊ី គំរាម​បាញ់​មីស៊ីល​អន្តរទ្វីប​ឲ្យ​ចំ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ​វោហារស័ព្ទ​​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​​​រវាង​មេដឹកនាំបស្ចឹម​​លោកនិងរុស្ស៊ី ក្រោយ​ពូទីន​ចេញ​ក្រឹត្យ​កែប្រែ​ការ​​ប្រើ​នុយក្លេអ៊ែរ​​​

សេដ្ឋកិច្ច៥ ម៉ោង មុន

តម្លៃប្រេងសាំងលក់រាយធ្លាក់ចុះបន្ដិច

Sokha Hotels

ព័ត៌មានពេញនិយម