Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា​មិន​ជឿ​អាច​ផ្ទុះ​សង្គ្រាម​ធំ នៅ​មជ្ឈិមបូព៌ា

បានផុស

នៅ

ទោះ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល​កំពុង​កើន​ឡើង​ខ្លាំង​ជាមួយ​​គូ​​បដិបក្ខ​ជា​ច្រើន​ដែល​មាន​ដូចជា ក្រុម​ហាម៉ាស ក្រុម​ហេសបូឡា និង​ប្រទេស​អ៊ីរ៉ង់ ក៏​ដោយ ក៏​លោក ចូ បៃដិន ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បាន​​ប្រកាស​ថា លោក​មិន​ជឿ​នោះ​ទេ​ដែល​​​ថា​វា​នឹង​អាច​ផ្ទុះ​មាន​សង្គ្រាម​ធំ​​នៅ​​តំបន់​មជ្ឈិមបូព៌ា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៤​ខែ​តុលា។

លោក ចូ បៃដិន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាន​និយាយ​ថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​អាច​បញ្ចៀស​បាន ដោយ​គ្រាន់តែ​ត្រូវ​ការ​ចាយ​ពេល​ថែមទៀត​​ដើម្បី​ដោះស្រាយ​ភាព​តានតឹង។

នៅ​ពេល​ត្រូវ​គេ​សួរ​នាំ​ថា​តើ​​នឹង​មាន​​ការ​បញ្ជូន​ទាហាន​អាមេរិក​​ទៅ​ជួយ​អ៊ីស្រាអែល​ដែរ​ឬ​ក៏​យ៉ាង​ណា លោក បៃដិន បាន​ឆ្លើយ​ថា៖ «យើង​បាន​ជួយ​អ៊ីស្រាអែល​រួច​រាល់​ហើយ។ ពួក​យើង​នឹង​ការពារ​អ៊ីស្រាអែល»។

ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុង​ស្ថិត​នៅ​ក្នុង​កម្រិតខ្ពស់​មួយ​ ខណៈដែលអ៊ីស្រាអែលកំពុងថ្លឹងថ្លែង​ពី​ជម្រើស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ​​ដោយ​មីស៊ីល​របស់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារ។ អ៊ីរ៉ង់បាន​ប្រាប់​ថា ការ​បាញ់​មីស៊ីល​ចូល​ដី​អ៊ីស្រាអែល​នេះ​គឺ​ជា​ការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល​នៅក្នុងប្រទេសលីបង់។

ការបង្ហូរឈាមចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមាន​អាយុកាល​រាប់​ទសវត្សរ៍ ត្រូវបានបង្កឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ ដោយ​ការវាយប្រហារ​នោះ​​បានសម្លាប់មនុស្ស ១២០០​នាក់ ហើយ​ប្រហែល ​២៥០​នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ការវាយ​សងសឹក​ជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤១ ០០០​នាក់ និង​ធ្វើ​ឲ្យ​ប្រជាជនស្ទើរតែទាំងអស់​នៅ​ហ្គាហ្សា​ត្រូវ​រត់​ភៀស​​ខ្លួន​ចាកចេញ​ពី​ផ្ទះ​សម្បែង ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មានវិបត្តិ​ស្រេក​ឃ្លាន និងនាំឲ្យ​មាន​ការចោទប្រកាន់​អំពី​អំពើ​ប្រល័យពូជសាសន៍ តែ​យ៉ាង​ណា​​ការ​ចោ​ទ​ប្រកាន់​នេះ​ត្រូវ​អ៊ីស្រាអែលបដិសេធ។

ចំណែក​ឯ​សកម្មភាពយោធា​មួយ​ផ្សេង​ទៀត​នាពេលថ្មីៗនេះរបស់អ៊ីស្រាអែល​នៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សរាប់រយនាក់ រងរបួសរាប់ពាន់នាក់ និងមួយលាននាក់បានផ្លាស់ទីលំនៅ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ​ហេសបូឡា ដែលគាំទ្រដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេសលីបង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម