ព័ត៌មានអន្ដរជាតិ
ក្រុមធុរកិច្ចថៃ ទាមទារឱ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយការនាំចេញ
ក្រុមធុរកិច្ចឈានមុខគេរបស់ប្រទេសថៃ បានអំពាវនាវឱ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់ជាបន្ទាន់ ជុំវិញក្ដីបារម្ភពីកំណើនតម្លៃប្រាក់បាត ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការនាំចេញរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលពីថ្ងៃព្រហស្បតិ៍។
ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Sanan Angubolkul បានគូសបញ្ជាក់ពីភាពបន្ទាន់ឱ្យធនាគារកណ្តាលថៃ (BoT) កែសម្រួលអត្រាការប្រាក់ ស្របតាមការអំពាវនាវឱ្យបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុម្តងហើយម្តងទៀតរបស់រដ្ឋាភិបាល។ លោក Sanan បាននិយាយថា ទីផ្សារកំពុងរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុ (០,២៥ ភាគរយ) ជាមួយនឹងការកាត់បន្ថយជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ធនាគារកណ្ដាលថៃគួរកែសម្រួលអត្រាការប្រាក់ជាបន្ទាន់» ហើយកត់សម្គាល់ថា ភាពរឹងមាំរបស់ប្រាក់បាតធ្វើថៃពិបាកប្រកួតប្រជែងក្នុងការនាំចេញ ដែលជាវិស័យជំរុញកំណើនដ៏សំខាន់។
លោក Sanan បានបន្តថា៖ «ភាពរឹងមាំខ្លាំងនៃប្រាក់បាតថៃ កំពុងបង្កក្តីបារម្ភគ្រប់វិស័យ។ រដ្ឋាភិបាលអាចចាត់វិធានការមួយចំនួនដូចជាការជំរុញការនាំចេញដើម្បីជំរុញសេដ្ឋកិច្ច និងទាញយកប្រយោជន៍ឱ្យបានច្រើនបំផុតពីការតម្លៃប្រាក់បាតនាពេលបច្ចុប្បន្ន»។
គួរគូសបញ្ជាក់ថា ប្រាក់បាតបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣១ ខែ ដោយជួញដូរក្នុងតម្លៃ ៣២,១២៥ បាត/ដុល្លារ។ រាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ប្រាក់បាតបានកើនឡើង ៥ ភាគរយ។
ការអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ធ្វើឡើងនៅពេលដែលក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្ដាលថៃ រៀបចំកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីទិសដៅអត្រាអតិផរណា និងបញ្ហានៃការឡើងថ្លៃប្រាក់បាត។ កាលពីខែសីហា ធនាគារកណ្ដាលបានរក្សាអត្រាការប្រាក់សំខាន់ៗនៅកម្រិតខ្ពស់មួយទសវត្សរ៍ ២,៥០ ភាគរយ ខណៈគណៈកម្មាធិកាត្រួតពិនិត្យអត្រាការប្រាក់ កំណត់នឹងជួបគ្នាម្តងទៀតនៅថ្ងៃទី ១៦ ខែតុលា។
ជុំវិញកង្វល់ពីការឡើងតម្លៃប្រាក់បាត ធនាគារកណ្ដាលបាននិយាយកាលពីចុងខែកញ្ញាថា ខ្លួនកំពុងគ្រប់គ្រងការប្រែប្រួលនៃប្រាក់បាត ដោយទទួលស្គាល់ថាការឡើងថ្លៃយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណនេះ កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកនាំចេញ និងទេសចរណ៍ ដែលជាវិស័យជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម២៤ ម៉ោង ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង