ព័ត៌មានជាតិ
Korean Air នឹងបង្កើនជើងហោះហើរមកកម្ពុជា ខណៈមានការកើនឡើងខ្លាំងនៃអ្នកដំណើរ
ជាមួយកំណើនប្រចាំឆ្នាំដ៏ខ្ពស់ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់កូរ៉េខាងត្បូង កំពុងធ្វើការតាមដានអង្កេតទីផ្សារក្នុងការបង្កើនជើងហោះហើរជាមួយប្រទេសកម្ពុជាដើម្បីឆ្លើយតបជាមួយនឹងកំណើននៃអ្នកដំណើរនាពេលដ៏ខ្លីខាងមុខនេះ។
លោក Hoyeon Chang, អគ្គនាយកនៃក្រុមហ៊ុនអាកាសចរណ៍ Korean Air ប្រចាំនៅកម្ពុជាបានថ្លែងមកប្រាក់កម្ពុជាថ្មីថា បច្ចុប្បន្ន Korean Air ហោះហើរជាប្រចាំថ្ងៃរវាងអាកាសយានដ្ឋានអន្តរជាតិ សេអ៊ុល-អ៊ីនឈុន (ICN) និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH)។ ចំពោះផ្លូវហោះហើរនេះ ក្រុមហ៊ុនប្រើប្រាស់យន្តហោះ Airbus A330 ដោយប្រើទាំងសម្រាប់ដឹកអ្នកដំណើរ និងដឹកទំនិញ។
លោកថា ជើងហោះហើរចេញដំណើរចេញពីទីក្រុងសេអ៊ូល-អ៊ីនឈុន នៅម៉ោង ១៨:៤០ ម៉ោងក្នុងស្រុក ដោយមកដល់ភ្នំពេញនៅម៉ោង ២២ និង ១០ នាទីម៉ោងក្នុងស្រុក។ ជើងហោះហើរត្រឡប់ចេញពីរាជធានីភ្នំពេញនៅម៉ោង ២៣:៤០ ម៉ោងក្នុងតំបន់ ចុះចតនៅព្រលានយន្តហោះ សេអ៊ូល-អ៊ីនឈុន នៅម៉ោង ០៧:០០ ម៉ោងក្នុងថ្ងៃបន្ទាប់។ កាលវិភាគនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពការតភ្ជាប់សម្រាប់អ្នកដំណើររបស់យើង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ម៉ោងហោះហើរអាចផ្លាស់ប្តូរដោយផ្អែកលើតម្រូវការប្រតិបត្តិការ និងការកែតម្រូវតាមរដូវកាល។
លោកបានលើកឡើងថា ក្នុងរយៈពេល៨ខែកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានសង្កេតចរាចរណ៍អ្នកដំណើរមានកំណើនខ្ពស់លើជើងហោះហើររវាងកូរ៉េខាងត្បូង និងកម្ពុជា។ ក្រមហ៊ុនទទួលបានកំណើនប្រចាំឆ្នាំគឺ២១% បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០១៩កើនឡើងខ្ពស់ជាង៤៣%។
លោកបានថ្លែងបន្តទៀតថា៖«តួលេខទាំងនេះបង្ហាញពីការងើបឡើងវិញ និងកំណើនដ៏រឹងមាំនៅលើជើងហោះហើរកូរ៉េ-កម្ពុជា ដែលលើសពីកម្រិតមុនការរាតត្បាត។ ចំនួនអ្នកដំណើរពីកូរ៉េមកភ្នំពេញខ្ពស់ជាងបើធៀបនឹងទិសដៅពីកម្ពុជាទៅកូរ៉េ។ យើងសង្កេតឃើញថាប្រទេសកម្ពុជាមានបេតិកភណ្ឌវប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែបនៅតែបន្តទាក់ទាញភ្ញៀវទេសចរកូរ៉េ ហើយយើងក៏ឃើញការកើនឡើងនៃអ្នកដំណើរដែលឆ្លងកាត់ព្រលានយន្តហោះអ៊ិនឈនជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ទៅកាន់គោលដៅផ្សេងទៀតនៅក្នុងបណ្តាញហោះហើររបស់យើង ដោយវាបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវហោះហើរនេះ»។
លោកថាបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Korean Air បន្តវាយតម្លៃលក្ខខណ្ឌទីផ្សារ និងតម្រូវការអ្នកដំណើរ ដើម្បីបង្កើនប្រសិទ្ធភាពលើបណ្តាញហោះហើររបស់ខ្លួន។ លោកថា៖«យើងវាយតម្លៃជាប្រចាំនូវឱកាសដើម្បីបង្កើនសេវាកម្មរបស់យើង ដោយផ្អែកលើនិន្នាការនៃការធ្វើដំណើរ និងការពិចារណាលើប្រតិបត្តិការ។ យើងនឹងចែករំលែកព័ត៌មានថ្មីៗសម្រាប់រដូវកាលខាងមុខ ថាតើពេលវេលាសមស្របពេលណានោះ»។
នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។
យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និងអាមេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ