ព័ត៌មានជាតិ
ទេសចរជាង ២០ ម៉ឺននាក់ ទៅកម្សាន្តខេត្តបាត់ដំបង ឱកាសបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ
គោលដៅទេសចរណ៍ ក្នុងខេត្តបាត់ដំបងទាំង ១១៥ ទីតាំង ទទួលបានទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករក្នុងរយៈពេល ៣ ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ។
ភ្ញៀវទេសចរនិងប្រជាពលរដ្ឋពីទីឆ្ងាយជិតបានមកកម្សាន្តគោលដៅរមនីយដ្ឋានសំខាន់ៗក្នុងខេត្តបាត់ដំបង ដែលកើនឡើង១.៥៩% បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្ថិតិទេសចរមកដើរលេងកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរ រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបងមានជាង ២០ម៉ឺននាក់ កើនឡើងជិត ២ ភាគរយ បើប្រៀបធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០២៣។
របាយការណ៍បញ្ជាក់ថា ក្នុងចំណោមភ្ញៀវខាងលើ ក្នុងនោះភ្ញៀវជាតិចំនួន ២១៥ ៥៥៩ នាក់ កើនឡើង ១.៥២% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន ២១២ ៣២៩ នាក់។ ភ្ញៀវអន្តរជាតិចំនួន ៦២០ នាក់ កើនឡើង ៣៥.៦៧% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៤៥៧ នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម១ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង