Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ថា​ខ្លួន​មាន​កងកម្លាំង​ទុក​ប្រើ​ក្នុង​​ជម្លោះ​ជាមួយ​អ៊ីស្រាអែល បាន​ដល់រាប់​សិប​ឆ្នាំ

បានផុស

នៅ

ខណៈ​ភាព​តានតឹង​កំពុង​ឆេះឆួល​ខ្លាំង​​​​ជាមួយ​​អ៊ីស្រាអែល អតីត​​មេ​បញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក Mohsen Rafighdoost បាន​ប្រកាស​ថា ផែនការ​ដាក់​ពង្រាយ​កង​កម្លាំង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​លីបង់ និង​តំបន់ Golan Heights កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​យ៉ាង​ល្អិតល្អន់ ហើយ​បើ​​ត្រូវ​ប្រឈម​មុខ​​នឹង​អ៊ីស្រាអែល​មែន រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​មិន​ខ្វះ​កង​កម្លាំង​ប្រយុទ្ធ​នោះ​ទេ ដោយ​អាច​តទល់​នឹង​សត្រូវ​បានដល់​​រាប់​សិប​ឆ្នាំ​ឯណោះ។

ទាហាន​អ៊ីរ៉ង់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​រូប​នេះ ធ្វើឡើង​បន្ទាប់​ពី​​សេចក្ដី​ថ្លែងការណ៍​​​​របស់​ក្រុម​ប្រទេស G7 បាន​ថ្កោល​ទោស​​ទីក្រុង​តេហេរ៉ង់​ អំពី​ការ​បាញ់​មីស៊ីល​ជាង​១៨០​គ្រាប់​​ផ្លោង​ចូល​ទឹក​​ដី​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អង្គារ​​ ដែល​អ៊ីរ៉ង់​អះអា​ង​ថា​ជា​ការ​បាញ់​សងសឹក​ឲ្យ​មេ​ដឹក​នាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស និង​ហេសបូឡា ដែល​ត្រូវ​​បាន​សម្លាប់ និង​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​​ក្នុង​តំបន់​ហ្គាហ្សា និង​ប្រទេស​លីបង់។

អ៊ីរ៉ង់ បាន​ប្រកាស​ក្ដែងៗ​ថា បើ​បណ្ដា​ប្រជាជាតិ​អឺរ៉ុប​ឆាប់​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​​តាំង​ពី​ដើម​​​តាម​​រយៈ​ការ​កាត់​ផ្ដាច់​ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ នោះ​​វិនាសកម្ម​បច្ចុប្បន្ន​នឹង​អាច​បញ្ចៀស​បាន។

សូម​បញ្ជាក់​ថា មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍​រួម​មួយកាលពីថ្ងៃពុធ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ទោះបីជាពួកគេបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយការទូត​ក៏​ដោយ។ បន្ថែម​ពី​នេះ មេ​ដឹក​នាំ​ G7 ក៏​បាន​ព្រមាន​ដែរ​ថា ជម្លោះក្នុងតំបន់មិនមានផលប្រយោជន៍អ្វី​ទាល់​តែ​សោះ​សម្រាប់​ភាគីណាមួយ។

យ៉ាង​ណា​មិញ អ៊ីរ៉ង់​បាន​ច្រាន​ចោល​សេចក្តីថ្លែងការណ៍​របស់ G7 ថា​មាន​ភាពលម្អៀង និង​មិន​ទទួល​ខុស​ត្រូវ។ លោក Esmail Baghaei អ្នកនាំពាក្យ​ថ្មី​​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់ បានថ្កោលទោស G7 សម្រាប់ការគាំទ្រអ៊ីស្រាអែល និងបានចោទប្រកាន់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ពីបទធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ តាមរយៈការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេ​សម្រាប់​អ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម