Connect with us

ជីវិតកម្សាន្ដ

Jennifer Aniston ស្រាយចចាមអារ៉ាមពាក់ព័ន្ធស្នេហា ជាមួយលោក Obama

បានផុស

នៅ

នៅថ្ងៃទី ០៣ ខែតុលា Jennifer Aniston បានចូលរួមក្នុងកម្មវិធីជជែកពេលល្ងាចរបស់ Jimmy Kimmel Live​ ក្នុងនាមជាភ្ញៀវកិត្តិយស។ ក្នុងឱកាសនេះ អតីតភរិយារបស់លោក Brad Pitt បានបំភ្លឺពីពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងនាង រួមទាំងការសង្ស័យថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ផងដែរ។

ក្នុងអំឡុងពេលសន្ទនា ពិធីករ Jimmy បានផ្តល់ឲ្យតារា Friends star នូវច្បាប់ចម្លងនៃទស្សនាវដ្តី InTouch ចេញផ្សាយខែសីហា ដែលបានបោះពុម្ពរូបថតរបស់នាង និងលោក Obama នៅក្បែរគ្នាជាមួយនឹងចំណងជើងថា «​ ការពិតអំពី Jen និង Barack» ។

បន្ទាប់​ពី​ទស្សនិកជន​ផ្ទុះ​សំណើច​ចំពោះ​រូបថត​ក្រប​មុខ Jennifer បាន​បដិសេធ​ចំពោះ​របាយការណ៍​ដែល​ថា​​ នាង និង​លោក Obama មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ដែល​លើស​ពី​បទដ្ឋាន​សីលធម៌។

តារាសម្តែងកើតឆ្នាំ ១៩៦៩ បានបង្ហើបថា នាងបានឮការចលាចលពីអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងសាធារណៈហើយមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិច ប៉ុន្តែមិនខឹងចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតនោះទេ។ Jennifer បាន​បញ្ជាក់​ថា ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​មិន​ពិត​ទាំង​ស្រុង។ នាង​បាន​ជួប​លោក​អូបាម៉ា​តែ​ម្តង​ប៉ុណ្ណោះ ប៉ុន្តែ​ស្គាល់និងដឹងកាន់​តែ​ច្រើន​ អំពី​អតីត​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺ​លោកស្រី Michelle Obama។

ត្រលប់មកវិញក្នុងឆ្នាំ ២០១៥ នាងបានប្រាប់ CBS Sunday Morning ថា នាងបានរៀនដកខ្លួនចេញ និងមិនអើពើនឹងការយកចិត្តទុកដាក់របស់សារព័ត៌មាន។ នាងពេលនោះនាងបាននិយាយថា “កុំយកចិត្តទុកដាក់ពេក មានសម័យកាលដែលខ្ញុំត្រូវនរកដោយនិយាយថា គ្រប់យ៉ាងវាមិនពិតនិងមិនត្រឹមត្រូវទាំងអស់ទេ។ ពេលខ្លះរឿងរសើបវាគ្រាន់តែជា​ល្ខោន​អូប៉េរ៉ា​នៅ​លើ​ក្រដាសមួយសន្លឹកប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសអាមេរិកយក Diddy ទៅដាក់គុកដែលល្បីថាជា នរកលើផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម