ព័ត៌មានជាតិ
មនុស្សយ៉ាងច្រើនកុះករ បានបន្ដមកសុំទឹកពីដើមឈើក្នុងស្រុកស្រីសន្ធរ ដែលគេជឿថាស័ក្ដិសិទ្ធិ
ដើមឈើមួយដើមកំពុងទាក់ទាញ ខណៈនៅសុខៗមានតំណក់ទឹកធ្លាក់ចេញពីស្លឹកមក ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ អ្នកស្រុកមកបន់ស្រន់ពេញទីអារាមវត្តប្រាសាទវតី ហៅវត្តត្បូង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមចាស់ព្រឹទ្ធាចារ្យដែលស្នាក់អាស្រ័យនៅក្នុងវត្តប្រាសាទវត្តី ហៅវត្តត្បូង ដែលស្ថិតក្នុងភូមកព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ លោកតា ផង់ រ៉េន មានវ័យ៨១ឆ្នាំ បានរៀបឲ្យដឹងថា រយៈពេលជិតមួយសប្តាហ៍មកហើយ ដែលមានដើមឈើមួយដើម មានឈ្មោះ ដើមច្រេះ មានសត្វរ៉ៃនៅរស់លើនឹងទៀត ដែលបង្កបាតុភូតមួយធ្លាក់ទឹកចេញមក ដូចតំណក់ទឹកភ្លៀងរលឹម។ លោកតាបានបន្ថែមទៀតថា ដើមច្រេះនេះមាន អាយុកាលប្រហែលជិត២០ឆ្នាំហើយ ហើយមិនដែលមានហេតុការណ៍កើតឡើង បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋដែលមកពីគ្រប់ទិសទីបានមកបន់ស្រន់សូមសេចក្តីសុខសប្បាយ យកទឹកនោះទៅផ្ទះក្នុងគិតថា ជាវត្ថុស័ក្ដិសិទ្ធិ។
ពលរដ្ឋម្នាក់ទៀតឲ្យដឹងថា ដើមច្រេះចេញទឹកដូចតំណក់ទឹកតិចៗនេះ អាចបង្កមកពីទឹកនោមសត្វរៃ ព្រោះនៅលើដើមនេះ មានសត្វរៃស្រែកយំយ៉ាងច្រើន ទើបមានតំណក់ទឹកធ្លាក់មកបែបនេះ។ តែទោះបីជាយ៉ាងណាក្តី បងប្អូនប្រជាពលរដ្ឋ គណៈកម្មាធិការវត្តប្រាសាទវត្តីក៏បានណែនាំដល់ អ្នកមានជំនឿដែលមកកាន់ទីអារាមនេះដូច ប្រុងប្រយ័ត្ន ការពារ បង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងរីករាលដាលពេញសកលលោក៕
អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ