សន្តិសុខសង្គម
រដ្ឋបាលជលផលខេត្តក្រចេះ បង្ក្រាបឧបករណ៍ឆក់ត្រី និងទូកម៉ាស៊ីនមួយគ្រឿង ខណៈជនសង្ស័យរត់គេចខ្លួនបាត់
ក្រចេះ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានដកហូតឧបករណ៍នេសាទឆក់ត្រី០១គ្រឿ អាគុយ40A ០១គ្រឿង និងទូកម៉ាស៊ីន ១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ខនៈដែរជនសង្ស័យបានរត់គេចខ្លួនបាត់។
ការដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ គឺធ្វើឡើងបន្ទាប់ពី មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្រៅពីដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុង ចំនួន ៦ខ្សែ ប្រវែង ៣៥០ម៉ែត្រ, លូស្បៃមុងចំនួន ៦មាត់លូ, របាំងណរ៉ាវ សាច់អួននីឡុង ក្រលា ៣សង់ទីម៉ែត្រ ចំនួន ០៣ខ្សែ ប្រវែង ២៥០ម៉ែត្រ ។ លបរ៉ាវចំនួន ៣គ្រឿង ក្រឡា ទំហំ ៣សង់ទីម៉ែត្រ, បង្គោលចម្រឹងឫស្សី ចំនួន ៩០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២៥០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញផងដែរ៕
ដោយ ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម១ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង