Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ​ រតនៈ បានអះអាងថា ការទប់តម្លៃអគ្គីសនីមិនឱ្យឡើងថ្លៃ ហើយបញ្ចុះតម្លៃអគ្គីសនី ជាគោលនយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងជួយសម្រួលវិស័យផ្សេងៗទៀត។  លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងដូច្នេះ ក្នុងពេលធ្វើបាឋកថាស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ សង្កត់ធ្ងន់ដូច្នេះ៖«ការខិតខំ មិនធ្វើឱ្យថ្លៃអគ្គីសនីឡើងនេះ គឺជាគោលនយោបាយសំខាន់របស់សម្ដេចបវរធិបតី ហ៊ុ​ន ម៉ាណែត ជាការកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋផង ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្មផងដែរ»។

តាមលោករដ្ឋមន្ត្រីរ៉ែ និងថាមពល ការទប់ស្កាត់មិនឱ្យតម្លៃអគ្គីសនីឡើងថ្លៃនេះ ធ្វើឡើងបានក្រោមរូបភាពចំនួន២គឺ ទី១​ មិនដំឡើងថ្លៃអគ្គីសនី ពោលគឺចាប់ពីសម្ដេច ហ៊ុន ម៉ាណែត ​បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា តម្លៃអគ្គីសនីនៅកម្ពុជា គ្មានការឡើងថ្លៃឡើយ។

ជុំវិញករណីតម្លៃអគ្គីសនីនេះ  លោក កែវ រតនៈ លើកឡើងថា​ ក្រោយពីវិបត្តិកូវីដ១៩ រាតត្បាតជាសកល និងបញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន តម្លៃថាមពលនៅទូទាំងពិភពលោកបានកើនឡើង មិនថាតែសហរដ្ឋអាមេរិក ថៃ វៀតណាម និងសិង្ហបុរី បានឡើងថ្លៃជាបន្តបន្ទាប់ នៅក្នុងកម្រិតតម្លៃតិច និងច្រើន ហើយគ្មានប្រទេសណាមួយចុះថ្លៃថាមពលឡើយ។ ស្របពេលដែលប្រទេសនានា បានដំឡើងថ្លៃថាមពល ក្រោយរងនូវវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែន កម្ពុជា បានព្យាយាមទប់មិនឱ្យតម្លៃអគ្គីសនីកើនឡើង ដោយបានបញ្ចេញថវិការប​ស់រដ្ឋាភិបាល តាមរយៈអគ្គីសនីកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានបង្ហើយឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ការអនុគ្រោះបន្ថែមទៀតដល់រោងម៉ាស៊ីនកិនស្រូវ អ្នកសម្ងួតស្រូវ ដើម្បីកាត់បន្ថយការចំណាយក្នុងការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ និងរុយផលិតកម្មស្រូវឱ្យកាន់តែទូលាយ ដើម្បីនាំចេញអង្ករខ្មែរទៅកាន់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

ព័ត៌មានជាតិ៤៥ នាទី មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

សន្តិសុខសង្គម១ ម៉ោង មុន

រដ្ឋបាល​ជលផលខេត្ត​ក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ព្យុះ​ Helene ទំនង​រុញ​ប្រ​ជាប្រិយភាព​​លោកស្រី ហារីស​​ខ្ពស់​ជាង​​លោក​ដូ ណាល់ត្រាំ​

ជីវិតកម្សាន្ដ២ ម៉ោង មុន

មាស សុខសោភា​ ប្រាថ្នាចង់ឱ្យ«ទិវាកម្ពុជា» ក្លាយជាប្រពៃណីប្រចាំឆ្នាំនៅក្រៅប្រទេស និងធ្វើច្រើនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម