Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF ប្រព្រឹត្តទៅ ដោយបាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម

បានផុស

នៅ

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF បាន​ប្រព្រឹត្តទៅ ដោយ​បាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម ក្នុង​នោះ ក៏បាន​អនុម័ត​លើ​របាយការណ៍​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី ១០១ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឡូ​ហ្សា​ន ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤ ដែល​ក្នុង​របាយការណ៍​នេះ​គឺ លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ការិយាល័យ​អចិន្ត្រៃយ៍ និង​អង្គសន្និបាត​សម្រេច​បោះឆ្នោត​បន្ត​អាណត្តិ​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និង​ជាពិសេស​គាំទ្រ​ឱ្យ​ក្លាយជា​អនុប្រធាន​ការិយាល័យ អចិន្ត្រៃយ៍​របស់​សមាគម AIMF និង​សម្រេច​រៀបចំ​មហាសន្និបាត​នៃ​សមាគម AIMF ឆ្នាំ​២០២៥ នៅ​ទីក្រុង​វ៉េ (Hué) នៅ​វៀតណាម នៅ​ខែមេសា ឆ្នាំ​២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោកស្រី​ដោ សម្ផស្ស អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ជានា​យក​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ពី​ទីក្រុង​ប៉ារីស នា​រសៀល​ថ្ងៃ​ទី​៤​តុលា​២០២៤​នេះ​។​

លោកស្រី​បន្ត​ថា គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍ សមាគម អន្តរជាតិ អភិបាល ក្រុង ប្រើ​ប្រាស់​ភាសា​បារាំង AIMF ព្រមទាំង​សហការី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ ក្រោម​អធិបតីភាព​លោកស្រី​អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) អភិបាលក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​កាលពី​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៤ នៅ​សាលា​ប្រជុំ​ក្រុម​ប្រឹក្សា សាលាក្រុងប៉ារីស។

លោកស្រី​អ្នកនាំពាក្យ​សាលា​រាជធានី​បញ្ជាក់​ទៀត​ថា កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ នេះ​ប្រព្រឹត្តទៅ​ដើម្បី​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​មួយចំនួន​របស់​សមាគម ក្នុងនោះ​រួមមាន​៖

១. អនុម័ត​របាយការណ៍​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី ១០១ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឡូ​ហ្សា​ន ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤ ដែល​ក្នុង​របាយការណ៍​នេះ​គឺ លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ការិយាល័យ​អចិន្ត្រៃយ៍ និង​អង្គសន្និបាត​សម្រេច​បោះឆ្នោត​បន្ត​អាណត្តិ​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និង​ជាពិសេស​គាំទ្រ​ឱ្យ​ក្លាយជា​អនុប្រធាន​ការិយាល័យ អចិន្ត្រៃយ៍​របស់​សមាគម AIMF និង​សម្រេច​រៀបចំ​មហាសន្និបាត​នៃ​សមាគម AIMF ឆ្នាំ​២០២៥ នៅ​ទីក្រុង​វ៉េ (Hué) នៅ​វៀតណាម នៅ​ខែមេសា ឆ្នាំ​២០២៥​។

២.​ក្រៅពីនេះ សមាគម​ក៏បាន​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ និង​ខ្លឹមសារ​បទបញ្ជាផ្ទៃក្នុងរ​បស់​ខ្លួន ព្រមទាំង ការផ្លាស់ប្តូរ​មុខតំណែង​អគ្គលេខា​អចិន្ត្រៃយ៍ មកជា​អគ្គ​ប្រតិភូ​វិញ។

៣. ពិនិត្យ​លើ​សំណើសុំ​បង្កើត​គណៈកម្មការ​មួយចំនួន​របស់​សមាគម​។​

៤. ជាមួយគ្នានេះដែរ កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​ក៏បាន ពិនិត្យ លើ​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​ថ្មី​របស់​សមាគម​។

៥. ចុងក្រោយ​គឺ​ការរៀបចំ​ប្រតិទិន​ការងារ​ប្រចាំឆ្នាំ​២០២៥ របស់​សមាគម​។​

​លោកស្រី​បន្ត​ថា កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​បញ្ចប់​នា​ម៉ោង​១៩​និង​៣០​នាទី​យប់ នា​ថ្ងៃ ដដែល ហើយ គ​ណៈ​ប្រតិភូ បាន​អញ្ជើញ ចូលរួម​កម្មវិធី Gala Dinner ដែល​រៀបចំ​ដោយ​សមាគម​AIMF៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF ប្រព្រឹត្តទៅ ដោយបាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ស្នើ​ឱ្យ​ប៉ូលិស​ដក​ដៃ​ចេញពី ការ​ផាកពិន័យ មក​ជួយ​សម្រួល​ស្ទះ​ចរាចរ​ណ៍​និង​ស្នើ​មិនឱ្យ​យកប្រាក់​លើ​ការ​ផ្ញើ​កង់​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង​បាក់​ឌុប

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរឱ្យផ្អាកអាជីវកម្មថតចម្លង ភោជនីយដ្ឋាន ការដ្ឋានសំណង់ដែលបង្កការរំខានដល់មណ្ឌលប្រឡងបាក់ឌុប

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

Sokha Hotels

ព័ត៌មានពេញនិយម