Connect with us

ជីវិតកម្សាន្ដ

បទថ្មី Nikki កំពុងអង្រួនបេះដូងអ្នកគាំទ្រ ព្រោះតែអត្ថន័យដ៏ជ្រាលជ្រៅរវាងកូននិងម្តាយដែលរស់នៅទីទៃ

បានផុស

នៅ

កញ្ញា នីគីនីគី ដែលគេច្រើនស្គាល់កញ្ញាតាមរយៈ បទចម្រៀង original មាតិកាវីដេអូរបស់កញ្ញា និងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិសេសនានា ក៏ដូចជាការបង្ហាញម៉ូដជាដើមនោះ ទើបតែចេញចម្រៀងថ្មីជាផ្លូវការរបស់ខ្លួនថ្មីៗនេះ ជាចម្រៀងមួយបទ ដែលរៀបរាប់ពីកុមារភាពរបស់កញ្ញា និងប្អូនស្រី ជាមួយនឹងអ្នកម្តាយ។

“ស្លាប់” ជាបទចម្រៀងថ្មី ដែលបង្កប់ដោយការនឹករលឹកពីកូនទៅកាន់អ្នកម្តាយ បន្ទាប់ពីត្រូវឃ្លាតឆ្ងាយគ្នារស់នៅទីទៃ មិនថាជោគជ័យ ឬបរាជ័យ ក៏មិនធ្លាប់មានវត្តមានអ្នកម្តាយនៅក្បែរ បានត្រឹមសង្ឃឹមនិងស្រមៃក្នុងចិត្ត។

មកស្ដាប់អត្ថន័យលម្អិតពីក្រោយការនិពន្ធបទ “ស្លាប់ Dead”

តាមរយៈបទនេះ Nikki ទទួលបានការកោតសរសើរច្រើនពីសំណាក់អ្នកគាំទ្រ ខណៈអ្នកមួយចំនួនបង្ហាញអារម្មណ៍សោកសៅ និងនឹករលឹកទៅតាមអារម្មណ៍ម្ចាស់បទ ដែលបានតាក់តែងឡើង បង្ហាញពីអ្វីដែលស្ថិតនៅក្នុងជម្រៅដ៏ជ្រាលជ្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា នីគីនីគី ជាតារាចម្រៀង original song មួយរូប ដែលនិយមច្រៀងភាសារជាតិលាយនិងភាសារបរទេស ហើយតែងបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ។ មួយវិញទៀត អ្វីដែលគួរឱ្យកត់សម្គាល់ បើទោះបីមួយឆ្នាំកញ្ញា នីគីនីគី ចេញម្តងក៏ដោយ ប៉ុន្តែរាល់បទចម្រៀងរបស់កញ្ញា តែងតែបង្កប់នូវអត្ថន័យជីវិតផ្សេងៗគ្នា ដែលជាការមិនត្រឹមជាការចែករំលែក ក៏ជាការជំរុញឱ្យមនុស្សផ្លាស់ប្តូរការគិត និងតស៊ូទៅមុខផងដែរ។

មិនថាតែតាមរយៈបទចម្រៀង នីគីនីគី ក៏ជាមនុស្សម្នាក់ ដែលតែងតែចូលចិត្តចែករំលែកបទពិសោធជីវិត ក៏ដូចជាទស្សនៈផ្សេងៗ ដើម្បីលើកទឹកចិត្តសាធារណជនផងដែរ តាមរយៈវេទិកាអញ្ជើញនានា ឬតាមរយៈការផលិតមាតិការបស់កញ្ញាផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម