Connect with us

សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី ឱ្យអតិថិជនរបស់បុរីមហាសេដ្ឋី ត្រៀមឯកសារ ដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ បញ្ចប់ទំនាស់

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យអតិថិជនរបស់បុរីមហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរៀបចំដែនដី បានសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់បុរីមហាសេដ្ឋី និងភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់បញ្ហា ខណៈក្រសួងកកំពុងដំណើរការរៀបចំឯកសារ និងនីតិវិធី ដើម្បីឱ្យអតិថិជនមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិចំពោះអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% និងធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជនដែលបង់ប្រាក់មិនទាន់គ្រប់ចំនួន។

កាលពីឆ្នាំ ២០១៧ ប្រជាពលរដ្ឋប្រមាណ ៥០ នាក់ ដែលជាអតិថិជនបុរីមហាសេដ្ឋី បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខ ការិយាល័យលក់របស់បុរីមហាសេដ្ឋីទាមទារឱ្យម្ចាស់បុរីផ្ដល់ប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ទៅតាមកិច្ចសន្យា។

ឆ្លើយតបបញ្ហានេះ លោក សំ ចេក តំណាងម្ចាស់ក្រុមហ៊ុនបុរីមហាសេដ្ឋី ធ្លាប់បញ្ជាក់ថា ខាងបុរីមហាសេដ្ឋី​មិនបានបោកប្រាស់​អតិថិជន ដែល​បានចំណាយលុយ​មកទិញផ្ទះនៅក្នុងបុរី​មហាសេដ្ឋីនោះទេ តែខាងបុរី ទទួល​ស្គាល់ថា ពិតជាមានការ​យឺតយ៉ាវក្នុងការធ្វើប័ណ្ណកម្ម​សិទ្ធិជូនពួកគាត់មែនដោយសារ៖ ទី១. ប្រជាពលរដ្ឋខ្លះ បានទិញផ្ទះល្វែងបង់រំលួសពីបុរីដោយ ប្រើរយៈពេលវែងចាប់ពី១៧ឆ្នាំទៅ២០ឆ្នាំឯណោះ។ ទី.២ ពលរដ្ឋខ្លះទិញផ្ទះរួចតែ មិនទាន់ប្រគល់ថវិកាគ្រប់ចំនួននៅឡើយ។ ទី៣. អ្នកខ្លះ ទៀត ទិញផ្ទះបានហើយ តែបែរជាមកខ្ចីថវិកាពីខាងបុរីទៅវិញដើម្បីយកទៅពង្រីកមុខរបរអាជីវកម្មទទួលទានរបស់ខ្លួន។ទី៤. អ្នកទិញផ្ទះបាន តែបែជាចង់លក់វិញក៍មាន ទើបធ្វើឲ្យខាងបុរីមហាសេដ្ឋីមិនអាចផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបាន៕

សេចក្ដីប្រកាសព័ត៌មានខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៣ វិនាទី មុន

ក្រសួងរៀបចំដែនដី ឱ្យអតិថិជនរបស់បុរីមហាសេដ្ឋី ត្រៀមឯកសារ ដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ បញ្ចប់ទំនាស់

ព័ត៌មានជាតិ៨ នាទី មុន

អាជ្ញាធរ​ខេត្ត​សៀមរាប​ ចុះ​ជួប​​អាជីវករនៅបារាយ៍ទឹកថ្លា ដាក់ចេញវិធានការ​កែលំអរសេវាកម្មទទួលភ្ញៀវ​ទេសចរ​

ជីវិតកម្សាន្ដ១៤ នាទី មុន

បទថ្មី Nikki កំពុងអង្រួនបេះដូងអ្នកគាំទ្រ ព្រោះតែអត្ថន័យដ៏ជ្រាលជ្រៅរវាងកូននិងម្តាយដែលរស់នៅទីទៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ដៃទន្លេអាម៉ាហ្សូន រីងស្ងួតអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ

Sokha Hotels

ព័ត៌មានពេញនិយម