កីឡា
ភ្លើងគប់កីឡាជាតិ និងកីឡាជាតិជនពិការចាប់ផ្តើមដង្ហែជាផ្លូវការនៅព្រឹកថ្ងៃទី៥តុលា
ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ត្រូវបានប្រារព្ធពិធីដង្ហែជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សម្រាប់ការចាប់ផ្តើមដំបូងពីខេត្តកែបដើម្បីបន្តទៅកាន់ខេត្តផ្សេងទៀតដែលជាទីតាំងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជាតិទាំងពីរ។
តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ពិធីដង្ហែភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងត្រូវធ្វើឡើងខេត្តដែលរៀបចំការប្រកួតគឺចាប់ផ្តើមចេញពីខេត្តកែប ឆ្ពោះទៅខេត្តព្រះសីហនុ បន្តទៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង មុនពេលត្រឡប់រាជធានីភ្នំពេញ ដែលផ្តើមចេញពីទីតាំងសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីឆ្ពោះទៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងប្រារព្វពិធីបើកជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍កីឡាជាតិដ៏សំខាន់នេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ ក៏បានបន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ដោយបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព។
នេះជាលើកទី៤ហើយដែលព្រឹត្តិការណ៍កីឡាជាតិត្រូវបានរៀបចំឡើង បន្ទាប់ពីបានរៀបចំ៣លើកកន្លងមកគឺលើកទី១ ក្នុងឆ្នាំ២០១៦ លើកទី២ ក្នុងឆ្នាំ២០១៨ និងលើកទី៣ ក្នុងឆ្នាំ២០២២ ខណៈកីឡាជាតិជនពិការគឺជាការរៀបចំឡើងទី១ បន្ទាប់ពីលើកទី១រៀបចំកាលពីឆ្នាំ២០២២។
សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤នេះ គណៈកម្មការរៀបចំការប្រកួតបានដាក់កីឡាចំនួន៣៦ប្រភេទ លើ២៨៣វិញ្ញាសា និង៧ប្រភេទកីឡា លើ៤៤វិញ្ញាសា សម្រាប់កីឡាជាតិជនពិការ ចាប់ពីថ្ងៃទី ៣០តុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ប្រារព្ធឡើងក្រោមមូលបទ«កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»ដោយមានខ្លឹមសារសំខាន់ៗដូចជា «កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់លេងកីឡា១ប្រភេទសម្រាប់ជីវិត» «កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី» «កីឡាបៃតង កីឡាស្អាតស្អុំ» និង«កីឡាគ្មានសារធាតុដូប៉ា-ដូភីង»៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ