សុខភាព
គ្រូពេទ្យណែនាំដល់ស្ត្រីមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញឱ្យបានល្អ
គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត បានណែនាំដល់ស្ត្រីមានផ្ទៃពោះតាមរយៈទំព័រហ្វសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពមាត់ធ្មេញ ឱ្យបានល្អចៀសវាងបង្កជាមេរោគផ្សេងៗសម្រាប់ម្តាយ និងទារក ដែលអាចរំខានដល់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃម្តាយដូចគ្នា។
ប្រភពខាងលើ លើកឡើងថា អំឡុងពេលស្ត្រីមានផ្ទៃពោះ ធ្វើឱ្យនៅក្នុងមាត់មានការប្រែប្រួលដូចជា ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ។ ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation) ហើយក៏កើតមានពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae) ផងដែរ។
បើក្រឡេកមើលពីការព្យាបាលធ្មេញវិញ សម្រាប់ស្ត្រីមានផ្ទៃពោះដែលចង់សម្អាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្ភឡើយ។ ប៉ុន្តែ បើជាការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ។ ចំណែក ការងារមួយចំនួនដែលធ្វើឱ្យសោភណភាពប្រសើរ ដូចជា ពត់តម្រង់ធ្មេញ គួររង់ចាំក្រោយសម្រាលរួច។ ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ។
ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ គួរធ្វើដូចម្តេច? ត្រង់ចំណុចនេះ គ្រូពេទ្យណែនាំឱ្យប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់។ ហាមប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជា ព្រោះអាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃបាន។ ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ។
ជាមួយគ្នានេះ ចំពោះការថតកាំរស្មី X-ray សម្រាប់ព្យាបាលធ្មេញ គួរចៀសវាង អំឡុងពេលពពោះត្រីមាសទី១ ព្រោះអាចប៉ះពាល់ដល់ទារក ហើយប្រសិនត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ។ បន្ថែមពីនេះ គ្រូពេទ្យហាមមិនឱ្យមានការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះនោះទេ គឺធ្វើឱ្យកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង ត្រូវចៀសវាងថ្នាំប្រភេទនេះ។
គ្រូពេទ្យ បានណែនាំឱ្យស្ត្រីមានផ្ទៃពោះគ្រប់រូប ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ និងណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញឱ្យបានល្អអំឡុងពេលមានផ្ទៃពោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២២ ម៉ោង ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៧ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ