ព័ត៌មានជាតិ
អាជីវករតាមផ្សាររដ្ឋ ចូលលក់ដូរធម្មតា ខណៈអ្នកទិញក៏អ៊ូអរ ក្រោយចប់បុណ្យភ្ជុំបិណ្ឌ
ក្រោយចប់ភ្ជុំបិណ្ឌរួច ប្រជាអាជីវករតាមផ្សាររដ្ឋ បានចូលទៅប្រកបអាជីវកម្មលក់ដូរវិញជាធម្មតា ខណៈអ្នកទិញក៏អ៊ូអរផងដែរ។
លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានប្រាប់ឱ្យដឹងថា អាជីវករនៅទូទាំងផ្សាររបស់លោកបានចូលមកលក់ដូរ ១០០ ភាគរយ មានទាំងអ្នកលក់ម្ហូបអាហារ បន្លែត្រីសាច់ និងផ្លែឈើ សម្លៀកបំពាក់ ជាដើម។
លោកបន្ថែមថា អាជីវករ និងពលរដ្ឋដែលមកទិញអីវ៉ាន់នៅផ្សារ សុទ្ធតែរីករាយក្នុងការមកលក់ដូរ និងទិញទំនិញ ក្រោមដំបូលសុខសន្តិភាព ដឹកនាំដោយរាជរដ្ឋាភិបាល ដែល សម្តេច បានគិតគូរដល់ប្រជាជន និងសង្គមជាតិ។
អាជីវករអ្នកលក់ដូរនៅផ្សារដើមគ បានសម្ដែងក្ដីរីករាយ ដោយសារលក់ដូរដាច់គួរសម កាលពីព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ ព្រោះចប់ភ្ជុំរួច មានពលរដ្ឋអ៊ូអរបានមកជាវទំនិញម្ហូបអាហារជាធម្មតាដូចសព្វមួយដង។
សូមបញ្ជាក់ថា មិនមែនតែផ្សារដើមគ មួយនោះទេ នៅតាមបណ្តាផ្សាររដ្ឋ ២៤ ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ក៏មានការលក់ដូរអាជីវកម្មជាធម្មតាវិញហើយផងដែរ៕
អត្ថបទ ៖ សុភា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ