Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំភ្នំពេញ ៖ ជំនន់ទឹកភ្លៀងមិនបានប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបទេ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​០៦ ​តុលា​ ថា ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ​ មិនបាន​រំខាន ​ឬ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​បាក់​ឌុប​នោះទេ ​បើទោះបី​ជាមាន​មណ្ឌល​ប្រឡង​ខ្លះ​បានទទួល​រង​នូវ​ការលិចលង់​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​ បាន​បន្តថា ​កាលពី​យប់​ថ្ងៃទី ​៤​ តុលា ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​បាន​បង្ក​ឱ្យ​មណ្ឌល​ប្រឡង​ចំនួន ​៣​ ទទួលរង​នូវ​ការ​លិចលង់​រួមមាន​ មណ្ឌល​ប្រឡង​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី មណ្ឌល​ប្រឡង​វិទ្យាល័យ​ជ​ម្ពូវ័​ន និង​មណ្ឌល​ប្រឡង​វិទ្យាល័យ​ឫស្សីកែវ​ ហើយ​មន្ទីរ​បាន​ត្រៀម​មណ្ឌល​ផ្សេងទៀត​សម្រាប់​ប្ដូរ​មណ្ឌល​ទាំងនោះ​រួចហើយ​ដែរ។ ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បូម​ទឹក​ចេញ​ហើយ​ ទឹកបាន​ស្រក​អស់​ មិន​បង្ក​បញ្ហា​អ្វី​ទេ ​មណ្ឌល​ទាំង ​៣​ នោះ​ អាច​ដំណើរការ​ប្រឡង​បាន​ជា​ធម្មតា។

លោក ហែម ស៊ីណា​រ៉េត បាន​បន្តថា ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី​ ០៨ ​និង​ទី​ ០៩ តុលា​ ក្នុងនោះ​នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ២៥ ៧៣៩ នាក់​ ស្រី ​១២ ៤៦២​ នាក់ ក្នុងនោះ​បេក្ខជន ថ្នាក់​វិទ្យាសាស្ត្រ សរុប​ចំនួន ៩ ៤២២​ នាក់ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម សរុប ចំនួន ១៦ ៣១៧​ នាក់។ ចំនួន​នេះ​ធ្វើឱ្យ​មណ្ឌល​ប្រឡង​កើនឡើង​ដល់​ចំនួន ៣២​ មណ្ឌល​សំណេរ ​ត្រូវជា ១ ០៣៧​ បន្ទប់ ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ចំនួន ១៣ មណ្ឌល ស្មើនឹង ៣៨១ បន្ទប់ មាន​បេក្ខជន ៩ ៩ ៤២២ ​នាក់ ស្រី ៥ ០៩៨​ នាក់ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន នួន ១៩​ មណ្ឌល ស្មើនឹង ៦៥៦​ បន្ទប់ មាន​បេក្ខជន ១៦ ៣១៧​ នាក់ ស្រី ៧ ៣៦៤ នាក់។

គួរ​បញ្ជាក់​ថា ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​នឹងដាក់​ពង្រាយ​ក្រុម​រថយន្ត​សង្គ្រោះ​ចំនួន ១៦ គ្រឿង និង​គ្រូពេទ្យ​ប្រមាណ ៦៤ នាក់ នៅតាម​មណ្ឌល​ប្រឡង​បាក់ឌុប​ទាំង ៣២ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​បេក្ខជន​ពេល​មាន​បញ្ហា​សុខភាព​ស្រាលៗ អំឡុង​ពេល​ប្រឡង​ផងដែរ​ព្រោះថា​ជាធម្មតា​ពេល​ប្រឡង​បាក់​ឌុប​ម្តងៗ បេក្ខជន​ប្រឡង តែងតែ​ជួប​បញ្ហា​សុខភាព​ស្រាលៗ​មួយ​ចំនួន​ដូចជា ឈឺក្បាល វិលមុខ ក្តៅខ្លួន សន្លប់ ដោយសារ​ភ័យ​ជាដើម ​ហើយ​មាន​បេក្ខជន​ខ្លះ ត្រូវ​ប្រឡង​នៅ​លើ​រថយន្ត​សា​ម៉ុ​យ​ក៏មាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម