ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រស្ដារប្រឡាយ និងបូមលូសម្រួលចរន្តទឹកហូរ
នៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៤ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ បានដាក់គ្រឿងចក្រស្តារប្រឡាយយកសំរាម និងស្មៅចេញ ដើម្បីសម្រួលចរន្តទឹកហូរក្នុង និងក្រៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដើម្បីសម្រួលចរន្តទឹកហូរចេញបានលឿន ជៀសវាងការជន់លិច។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ដោយសារប៉ុន្មានថ្ងៃជាប់គ្នានេះមានការធ្លាក់ភ្លៀងស្ទើររាល់ថ្ងៃ ធ្វើឱ្យតំបន់មួយចំនួនក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ជន់លិច ប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ទើបនៅព្រឹកថ្ងៃទី ៦ តុលា នេះ លោកបានសហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ ចុះបូមលូនៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ និងដាក់គ្រឿងចក្រកាយស្តារប្រឡាយយកស្មៅចេញ ដើម្បីសម្រួលឱ្យចរន្តទឹកហូរលឿន។
លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល សូមថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងក្រុមការងាររាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តសម្រាប់បូមលូទាន់ពេលវេលា និងសូមថ្លែងអំណរគុណដល់ម្ចាស់បុរីជារី ឧបត្ថម្ភគ្រឿងចក្រ និងរថយន្តសម្រាប់កាយ និងដឹកសំរាមចេញ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៧ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ