ព័ត៌មានអន្ដរជាតិ
មនុស្សជាង៥លាននាក់ក្នុង១៦ប្រទេស រងផលប៉ះពាល់ព្រោះទឹកជំនន់នៅអាហ្វ្រិក
អង្គការសហប្រជាជាតិ បានប្រកាសថា មនុស្សជាង ១០០០នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៧៤ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ខណៈដែលទឹកជំនន់បានធ្វើឲ្យមានការបំផ្លិចបំផ្លាញនៅទូទាំងអាហ្វ្រិកខាងលិច និងកណ្តាល ដែលប៉ះពាល់ដល់មនុស្សជាង ៥លាននាក់នៅក្នុងប្រទេសចំនួន១៦។
ភាគច្រើននៃតំបន់អាហ្រ្វិកកណ្តាល និងខាងលិច ក៏ដូចជាតំបន់ Sahel បាននិងកំពុងជួបប្រទះនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
បើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ប្រទេសឆាដ នីហ្សេ និងនីហ្សេរីយ៉ា គឺជាប្រទេសរងគ្រោះខ្លាំងជាងគេ ដែលមានចំនួនជាង ៨០ភាគរយនៃប្រជាជនដែលរងផលប៉ះពាល់សរុប។
ក្រៅពីចំនួនមនុស្សស្លាប់ ផ្ទះសម្បែង សាលារៀន និងកន្លែងថែទាំសុខភាពរាប់សែនខ្នងត្រូវបានខូចខាត ដោយផ្ទៃដីស្រែចំការប្រហែលកន្លះលានហិចតាត្រូវបានបំផ្លាញ គំរាមកំហែងដល់សន្តិសុខស្បៀង និងការកើនឡើងនៃកង្វះអាហារូបត្ថម្ភ ជាពិសេសនៅប្រទេសឆាដ និងប្រទេសនីហ្សេ។
អង្គការសហប្រជាជាតិបានព្រមានថា ស្ថានភាពរស់នៅមិនច្បាស់លាស់ក៏កំពុងបង្កើនហានិភ័យនៃការរីករាលដាលជំងឺពាក់ព័ន្ធនឹងទឹកផងដែរ ដូចជាជំងឺអាសន្នរោគ នៅក្នុងប្រទេសនីហ្សេ និងនីហ្សេរីយ៉ា។
លោកស្រី Joyce Msuya ជំនួយការអគ្គលេខាធិការរងកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានត្រៀមថវិកាចំនួន ៣៥លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនៅក្នុងប្រទេសឆាដ នីហ្សេ នីហ្សេរីយ៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសកុងហ្គោ។ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ ក៏តម្រូវការមូលនិធិបន្ថែមគឺនៅតែចាំបាច់សម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះនៅអាហ្វ្រិក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៧ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ