Connect with us

ព័ត៌មានជាតិ

ពលរដ្ឋវិលចូលភ្នំពេញវិញ ក្រោយសម្រាកពីបុណ្យភ្ជុំ

បានផុស

នៅ

បន្ទាប់ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ បញ្ចប់​ទៅ​ដោយ​រលូន ប្រជាពលរដ្ឋ​ដែល​បាន​សម្រាក​ពី​ការងារ បាន​វិល​ត្រឡប់​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​វេលា​ម៉ោង ០៤ រសៀល ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ ២០២៤ នេះ ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ធ្វើ​ដំណើរ​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ចូល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ត្រៀម​ចូល​ធ្វើការ ឬ​ប្រកប​អាជីវកម្ម​របស់​ពួកគាត់ ក្រោយពី​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បិទ​បញ្ចប់។

ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​វិល​ចូល​រាជធានី​ភ្នំពេញ​គ្រប់​ខេត្ត-ក្រុង ដើម្បី​មក​បំពេញ​ការងារ​ជា​ធម្មតា​ឡើង​វិញ ដែល​ច្រក​ចូល​រាជធានី​ភ្នំពេញ​សំខាន់ៗ អាច​ជួប​នូវ​ការ​កកស្ទះ​ចរាចរណ៍​នោះ​រួមមាន ៖ ផ្លូវជាតិ​លេខ ០១ , ផ្លូវជាតិ​លេខ ០២ , ផ្លូវជាតិ​លេខ ០៣ , ផ្លូវជាតិ​លេខ ០៤ , ផ្លូវជាតិ​លេខ ០៥ , ផ្លូវជាតិ​លេខ ០៦។

គួរ​រំលឹក​ផង​ដែរ​ថា ពិធីបុណ្យ​កាន់បិណ្ឌ​មាន​ចំនួន ១៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី ០៣ ខែ​តុលា ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដោយ​ក្តី​សប្បាយ​រីករាយ​ជ្រះថ្លា ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ជា​រៀងរាល់​ឆ្នាំ ដែល​កាន់​ព្រះពុទ្ធសាសនា៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន គាំទ្រធម្មនុញ្ញសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម