Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៣សង្កាត់ ក្នុងក្រុងក្រចេះ ទទួលបានពូជស្រូវជាង ១ម៉ឺន ៨ពាន់គីឡូ ពីរាជរដ្ឋាភិបាល

បានផុស

នៅ

នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ១៨៣គ្រួសាររស់នៅក្នុងសង្កាត់ចំនួន៣សង្កាត់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ទទួលបានពូជស្រូវចំនួន ១៨,៣០០គីឡូក្រាម ពីរាជរដ្ឋភិបាល ដើម្បីស្តារផ្ទៃដីកសិកម្មឡើងវិញ បន្ទាប់ពីរងការខូចខាតដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីចុះចែកពូជស្រូវជូនពលរដ្ឋ ក៏មានវត្តមានអញ្ជើញជាអធីបតីពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហ្តរាយខេត្ត និងលោក ហេង សុថា អភិបាលរងខេត្តទទួលចុះមូលដ្ឋានក្រុងផងដែរ។

លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹងនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលទទួលរងគ្រោះប៉ះពាល់ពីគ្រោះមហន្តរាយ និងលើការងារស្តារឡើងវិញ។ ចំពោះការដាំដុះរបស់ប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីមានលទ្ធភាពស្តារឡើងវិញឲ្យទាន់រដូវ។

លោកបានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បាវចនាទាំង៥ មាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ហើយក្នុងបាវចនាទី៣ សមធម៌ គឺការកាត់បន្ថភាពក្រីក្រ ក្នុងនោះ សម្តេចធិបតីបានរៀបចំដើម្បីដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយសម្រួមជីភាពបងប្អូនប្រជាកសិករឱ្យមានជីវភាពកាន់តែប្រសើរ។

ជាមួយគ្នានោះ លោក គង់ គឹមនី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខជីវភាពប្រជាជន ជាប្រជាកសិករ និងបានឆ្លើយតបបានទាន់ពេលវេលាលើការងារដាំដុះទាន់រដូវ និងបានណែនាំឲ្យពលរដ្ឋប្រើប្រាស់ទៅតាមបច្ចេកទេសណែនាំរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អ និងតម្លៃខ្ពស់។

គូសបញ្ជាក់ថា នៅក្រុងក្រចេះ មាន៣សង្កាត់ ស្មើនឹង១០ភូមិ ស្មើនឹង១៨៣គ្រួសារ មានផ្ទៃដីស្ដារឡើងវិញសរុបចំនួន ១៩៤ហិចតា ក្រោយរងការខូចខាតពីគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកភ្លៀងទន្លេមេគង្គ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ពលរដ្ឋ៣សង្កាត់ ក្នុងក្រុងក្រចេះ ទទួលបានពូជស្រូវជាង ១ម៉ឺន ៨ពាន់គីឡូ ពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២៥ នាទី មុន

កម្ពុជា នឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន ខណៈសម្ពាធទាបបន្តគ្របដណ្តប់រហូតដល់ថ្ងៃទី៩តុលា

ព័ត៌មានជាតិ១០ ម៉ោង មុន

ម៉ាស៊ីន​​បូម​ទឹក​របស់​កង​អង្គរក្ស​សម្តេច​តេជោ ​ចំនួន​៤​គ្រឿង​ ត្រូវ​បាន​​ដាក់​បូម​នៅ​ផ្សារ​បឹង​ព្រលឹត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​អប់រំ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ចាម​មក​សាខា​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ ​វិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋវិលចូលភ្នំពេញវិញ ក្រោយសម្រាកពីបុណ្យភ្ជុំ

Sokha Hotels

ព័ត៌មានពេញនិយម