សន្តិសុខសង្គម
ស្នងការរាជធានី ព្រមានចាត់វិធានការលើម្ចាស់ផេក និង TikTok មួយចំនួនដែលយកវីដេអូហិង្សានៅមុខផ្សារត្រពាំងថ្លឹងបង្ហោះឡើងវិញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ បានប្រកាសអនុវត្តវិធានការច្បាប់លើម្ចាស់ផេក និងអាខោនTikTok មួយចំនួនបានយករូបភាពវិដេអូចាស់ មកបង្ហោះឡើងវិញធ្វើឲ្យមហាជនមានការយល់ច្រឡំ។ ការប្រកាសអនុវត្តវិធានការច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានម្ចាស់ផេក និងTikTokមួយចំនួនបានយករូបភាពវិដេអូចាស់ពាក់ព័ន្ធករណីហិង្សានៅចំណុចមុខផ្សាត្រពាំងថ្លឹងក្នុងមូលដ្ឋានខណ្ឌពេាធិសែនជ័យ មកបង្ហោះឡើងវិញធ្វើឲ្យមហាជនមានការយល់ច្រឡំ។
បើតាមក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការយករូបភាពវីដេអូចាស់មកបង្ហោះឡើងវិញនេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញផេក និងTikTok របស់ខ្លួនឲ្យល្បី និងមានអ្នកគាំទ្រចូលមើលច្រើន។ ស្នងការរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់ផេក និងTikTok ទាំងនោះត្រូវលុបចោលជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ច នឹងស្រាវជ្រាវយកអនុវត្តតាមផ្លូវច្បាប់ ពីរូបភាពព័ត៌មានខាងលើជារូបភាពចាស់ ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ។
ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា ករណីហិង្សានេះបានកើតឡើងតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ហើយក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីយូរណាស់មកហើយដែរ៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ