ចរាចរណ៍
ជនសង្ស័យ ០៣ នាក់ ជិះម៉ូតូគេចគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជ្រុលបុកសមត្ថកិច្ចម្នាក់ រងរបួស
ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ជាក់ស្ដែង ពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ បទបើកបរបញ្ច្រាសទិស បណ្ដាលឲ្យអ្នកដទៃរងរបួស និងបទហិង្សាដោយចេតនា (កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យ ០៣ នាក់ ជិះម៉ូតូគេច រួចបើកម៉ូតូបុក បណ្ដាលឲ្យរបួសធ្ងន់) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅវេលាម៉ោងប្រហែល ០០:១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ នេះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ បទបើកបរបញ្ច្រាសទិស បណ្ដាលឲ្យអ្នកដទៃរងរបួស និងបទហិង្សាដោយចេតនា (កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យ ០៣ នាក់ ជិះម៉ូតូគេច រួចបើកម៉ូតូបុក បណ្ដាលឲ្យរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ ២៤៥ ក្រុមទី ៥៣ ភូមិ ៨ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីនគរបាលរងគ្រោះឈ្មោះ លឹម សេរីសោភាព ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីផ្នែកនគរបាលយុត្តិធម៌ ស្នាក់នៅផ្ទះលេខ ២១៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីពេញ រងរបួសខ្ទាំភ្លៅខាងស្ដាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣ នាក់ រួមមាន ៖ ១-ឈ្មោះ ញ៉េប គីមហួច ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវឌឿងហែម សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ ២-ឈ្មោះ ជឿន សុភក្ត្រា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ៣-ឈ្មោះ សួង តាន់ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដាំត្បូង ស្នាក់នៅផ្ទះជួល ផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកសម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូមួយគ្រឿង ម៉ាក Honda C125 ស៊េរី ២០១៩ ពាក់ផ្លាកលេខ កំពង់ចាម 1V-1442 ដែលមានលេខតួ និងលេខម៉ាស៊ីន: ៥៥០២៣៧០ ជារបស់ ឈ្មោះ ញ៉េប គីមហួច។
បន្ទាប់ពីបង្កគ្រោះថ្នាក់ដល់មន្ត្រីចរាចរណ៍រួច ក្រុមជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់អធិការនគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ឃុំខ្លួនជាបណ្ដោះអាសន្ន និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ