Connect with us

ព័ត៌មានអន្ដរជាតិ

F-16 របស់ហូឡង់ បានទៅដល់ដៃអ៊ុយក្រែន ហើយ

បានផុស

នៅ

ដូចការសន្យា!​ ឥឡូវ ប្រទេសហូឡង់ បានប្រគល់យន្តហោះចម្បាំង F-16 ទៅដល់ដៃអ៊ុយក្រែនហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤។

យន្តហោះចម្បាំង F-16 (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំមុន ហូឡង់ បានសន្យាផ្តល់យន្តហោះចម្បាំងផលិតដោយអាមេរិកចំនួន២៤គ្រឿង ទៅឲ្យកងទ័ពអាកាសអ៊ុយក្រែន ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kiev និង Kharkov កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិហូឡង់ Ruben Brekelmans បានបញ្ជាក់យ៉ាងច្បាស់អំពីជំនួយយោធារបស់ប្រទេសគាត់ ទៅឲ្យអ៊ុយក្រែន។

ក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម X រដ្ឋមន្ត្រីរូបនេះអះអាងថា «នេះជាលើកដំបូងហើយ! ​ខ្ញុំសូមប្រកាសថា យន្តហោះ F-16 ក្រុមទី១ របស់ហូឡង់ ត្រូវបានប្រគល់ឲ្យអ៊ុយក្រែន។ លើសពីនេះ រដ្ឋាភិបាលទីក្រុងអាំស្ទែដាំ នឹងវិនិយោគទឹកប្រាក់ ៤៣៩លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកទំនើបៗសម្រាប់យោធាអ៊ុយក្រែន»។

រដ្ឋមន្ត្រីការពារជាតិហូឡង់ Ruben Brekelmans (រូបថត៖ X)

ទីក្រុងកៀវបានទទូចជាយូរមកហើយថា យន្តហោះចម្បាំង F-16 ពិតជាសំខាន់បំផុតដើម្បីបង្កើនសមត្ថភាពដែនអាកាសរបស់ខ្លួន និងដើម្បីទប់ទល់ការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី។

ពាក់ព័ន្ធជំនួយយោធា, ប្រទេសហូឡង់ បានជួយអ៊ុយក្រែន អស់ទឹកប្រាក់ ៤.១២ពាន់លានដុល្លារអាមេរិកហើយ បើគិតចាប់តាំងពីឆ្នាំ២០២២មក ហើយកាលពីដើមឆ្នាំនេះ ទីក្រុងអាំស្ទៃដាំ ក៏ប្រកាសដែរថា ខ្លួននឹងរៀបចំប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ឲ្យអ៊ុយក្រែនផងដែរ។

យ៉ាងណាក្តី ទីក្រុងមូស្គូតែងតែប្រតិកម្មចំពោះការផ្តល់ជំនួយបែបនេះ​ ដោយព្រមានថា ទោះបរទេសបន្តជួយទីក្រុងកៀវមិនដកដៃបែបនេះក៏ដោយ ក៏មិនអាចបញ្ឈប់កងទ័ពរបស់ខ្លួនពីការវាយលុកអ៊ុយក្រែនបានដែរ។ លើសពីនេះ រុស្ស៊ីគំរាមថា ជំនួយរបស់លោកខាងលិច មានតែបង្កើនហានិភ័យនៃការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឡើងកាន់តំណែងបាន២ថ្ងៃ ប្រមុខណាតូថ្មី គាំទ្រឲ្យអ៊ុយក្រែន បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម