Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​កើប​ចំណូល​ជាង​ ៧ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ជលផល​ ៩ ខែ​ដើម​ឆ្នាំ​ ​

បានផុស

នៅ

សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានរាយការណ៍ថា ការនាំចេញជលផលរបស់វៀតណាម បាន​សម្រេច​បាន​ប្រមាណ​ ៨៦៦ លាន​ដុល្លារ​ ក្នុង​ខែ​កញ្ញា​ ដែល​ធ្វើ​​ឱ្យ​ការ​នាំ​ចេញ​​លើ​វិស័យ​នេះ​សរុប​កើន​ដល់​ប្រមាណ​ ៧,១៦ ប៊ីលាន​ដុល្លារ​ ​ក្នុង​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​ ២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពីចុង​សប្ដាហ៍​ ចំនួន​ជាង​ ៧ ប៊ីលាន​ដុល្លារ​នេះ​ ​​បង្ហាញ​ពី​កំណើន​ប្រមាណ​ ៨,៥ ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

VASEP បានលើក​ឡើង​ថា ​ក្រោយ​មានការរំខានជាច្រើនឆ្នាំដោយសារវិបត្តិ​កូវីដ១៩ ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​​ និង​អតិផរណា​ ​ទីផ្សារ​​សម្រាប់​ជលផល​វៀតណាម​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថិរភាពនា​ពេល​បច្ចុប្បន្ន​​ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញរបស់​វៀតណាម​ទទួល​បាន​សន្ទុះ​ឡើង​វិញ​ ជា​ពិសេស​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​នេះ​។

គិត​តែ​ក្នុង​ត្រីមាសទី ៣​ ការនាំចេញជលផលរបស់​វៀតណាម​ បានកើនឡើងដល់​ប្រមាណ​ ២,៧៦ ប៊ីលាន​ដុល្លារ​ ស្មើ​នឹង​កំណើន​ ១៣ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ ​ផលិត​ផល​ជលផល​នាំ​ចេញ​សំខាន់​ៗដែល​មើល​ពី​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ ​រួម​មាន​ ត្រីប្រា​​ បង្គា ​ក្តាម ​និង​ប្រភេទ​សិប្បិសត្វ​។

បើ​តាម​ VASEP ​តម្លៃនាំចេញសរុបនៃផលិតផលជលផល​សម្រាប់ឆ្នាំ ២០២៤ រំពឹង​ថា​នឹង​កើន​ដល់​ ៩,៥ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង​ប្រមាណ​ ៧ ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-ឡាវ សហការគ្នាក្នុងការពង្រឹងវិស័យធានារ៉ាប់រង

សង្រ្គាមពាណិជ្ជកម្ម
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​កំណើនសេដ្ឋកិច្ចចិន​អាច​ធ្លាក់ចុះ ដោយសារបញ្ហា​ពីពន្ធរបស់​ ត្រាំ

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិក ឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ

ចរាចរណ៍១២ នាទីutes មុន

ច្បាប់៖ ស្រវឹងស្រាបើកបុកគេស្លាប់  ត្រូវជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យពី១០លាន ទៅ២៥លានរៀល

អគ្គិភ័យ
សន្តិសុខសង្គម១២ នាទីutes មុន

នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ស្នើឲ្យពល​រដ្ឋហៅទៅលេខ Hotline 118 ពេលកើតមានគ្រោះអគ្គិភ័យដើម្បីទប់ស្កាត់ទាន់ពេលវេលា

Sokha Hotels

ព័ត៌មានពេញនិយម