Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះទទួលបានស្រូវពូជពីរាជរដ្ឋាភិបាលជាង ៦០ម៉ឺន ៥ពាន់គីឡូ ដើម្បីស្ដារផ្ទៃដីកសិកម្មឡើងវិញ

បានផុស

នៅ

រដ្ឋបាលខេត្តក្រចេះ ទទួលបានអំណោយពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជា ៦០៥,៧០០គីឡូក្រាម ដើម្បីមានលទ្ធភាពស្ដារផ្ទៃដីកសិកម្មឡើងវិញនៅទូទាំងខេត្ត ក្រោយពេលទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គស្រកទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ យោងតាមរបាយការណ៍ស្ថិតិប្រជាពលរដ្ឋ ផ្ទៃដីស្ដារឡើងវិញ និងតម្រូវការគ្រាប់ពូជស្រូវ ឆ្នាំ២០២៤ បានឲ្យដឹងថា ខេត្តក្រចេះមានស្រុក/ក្រុង ចំនួន ៥, ឃុំ/សង្កាត់ ចំនួន៣១, ភូមិចំនួន ១៥៧ភូមិ ស្មើនឹង ៦,១១៩គ្រួសារ មានផ្ទៃដីស្ដារឡើងវិញ សរុបចំនួន ៥,៨៧២ហិកតា និងមានតម្រូវការគ្រាប់ពូជស្រូវ OM 4551 ចំនួន ៦១១,៩០០គីឡូក្រាម ដោយក្នុង១គ្រួសារ ទទួលបាន ១០០គីឡូក្រាម។ ក្នុងនោះ ផ្ទៃដីកសិកម្មត្រូវស្ដារឡើងវិញរួមមាន៖

ស្រុកឆ្លូង មាន ៧ឃុំ ស្មើ ៣៦ភូមិ ស្មើនឹង ១,៣២៥គ្រួសារ ផ្ទៃដីស្ដារឡើងវិញមានចំនួន ១,២៤០ហិកតា និងតម្រូវការ​ពូជស្រូវ ចំនួន ១៣២,៥០០គីឡូក្រាម ។

ក្រុងក្រចេះ មាន ៣សង្កាត់ ស្មើ ១០ភូមិ ស្មើនឹង ១៨៣គ្រួសារ ផ្ទៃដីស្ដារឡើងវិញមានចំនួន ១៩៤ហិកតា និងតម្រូវការ​ពូជស្រូវ ១៨,៣០០គីឡូក្រាម ។

ស្រុកព្រែកប្រសព្វ មាន ៧ឃុំ ស្មើ ៤៩ភូមិ ស្មើនឹង ២,១២១គ្រួសារ ផ្ទៃដីស្ដារឡើងវិញ មានចំនួន ២,១៣១ហិកតា និងតម្រូវការពូជស្រូវ ចំនួន ២១២,១០០គីឡូក្រាម ។

ស្រុកសំបូរ មាន ៤ឃុំ ស្មើ ១៣ភូមិ ស្មើនឹង ៩២គ្រួសារ ផ្ទៃដីស្ដារឡើងវិញ មានចំនួន ១៧៩ហិកតា និងតម្រូវការពូជស្រូវ ចំនួន ៩,២០០គីឡូក្រាម ។

ស្រុកចិត្របុរី មាន ១០ឃុំ ស្មើ ៤៩ភូមិ ស្មើនឹង ២,៣៩៨គ្រួសារ ផ្ទៃដីស្ដារឡើងវិញ មានចំនួន ២,១២៨ហិកតា និងតម្រូវការពូជស្រូវ ចំនួន ២៣៩,៨០០គីឡូក្រាម។

គូសបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានភាពទឹកទន្លេមេគង្គក្រចេះ បានហក់ឡើង ២១,៦៤ម៉ែត្រ ខណៈដែលកម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ ប្រកាសអាសន្ន ២២ម៉ែត្រ។ ដោយឡែក គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ កម្ពស់ទឹកទន្លេមេគង្គក្រចេះ បានស្រកចុះមកនៅត្រឹមតែ ១៧.២០ម៉ែត្រប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ វិនាទី មុន

ខេត្តក្រចេះទទួលបានស្រូវពូជពីរាជរដ្ឋាភិបាលជាង ៦០ម៉ឺន ៥ពាន់គីឡូ ដើម្បីស្ដារផ្ទៃដីកសិកម្មឡើងវិញ

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

មនុស្ស​ស្លាប់​២​នាក់ និង​របួស៨នាក់ ក្នុង​ការ​បំផ្ទុះ​ដ៏​ធំ​មួយ​ក្បែរ​ព្រលាន​យន្តហោះ​ប៉ាគីស្ថាន

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម​កើប​ចំណូល​ជាង​ ៧ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ជលផល​ ៩ ខែ​ដើម​ឆ្នាំ​ ​

ព័ត៌មានជាតិ១២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ

ព័ត៌មានជាតិ១៨ នាទី មុន

WMC រៀបចំកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី ស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ

Sokha Hotels

ព័ត៌មានពេញនិយម