Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​មីយ៉ាន់ម៉ា​​​ចេញ​​ដំ​ណោះ​​ស្រាយ​​ប្លែក​ ជួល​​​ជន​​​ជាតិ​​​​អ៉ីស្រាអែល​-កាណាដាតម្លៃ​​២​​លាន​​ដុល្លារ​​ឲ្យ​​ពន្យល់​ស្ថានភាព​

បានផុស

នៅ

អ្នក​បញ្ចុះ​បញ្ចូល​អ៉ីស្រាអែល-កាណាដា​ម្នាក់​នឹង​ត្រូវ​របប​យោធា​មីយ៉ាន់ម៉ា​ជួល​ក្នុង​តម្លៃ​២​លាន​ដុល្លារ​អាមេរិ​ដើម្បី​ជួយ​ពន្យល់​ស្ថានភាព​​ជាក់​ស្តែង​​នៃ​រដ្ឋប្រហារ​​ទៅ​​ដល់​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត។ យោង​តាម​ឯកសារ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​បង្ហាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជាង​៦០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ និង​ជិត​២០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ នៅ​ពេល​ឧត្តម​សេនីយ៍មីយ៉ាន់ម៉ា​កាន់​កាប់​អំណាច​ និង​ឃុំ​ខ្លួនមេដឹក​នាំ​ស៊ីវិល​រាប់​បញ្ចូល​ទាំង​ទី​ប្រឹក្សា​រដ្ឋ​លោក​ស្រី អ៊ុងសាន ស៊ូជី។

យោង​តាម​កិច្ច​ព្រម​ព្រៀង​​បង្ហាញ​ថា លោក Ari Ben-Menashe និង​ក្រុម​ហ៊ុន​របស់​គាត់​ឈ្មោះ Dickens & Madson Canada នឹង​តំណាង​ឲ្យ​រដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា​​ដើម្បី​​ជជែក​ដោះ​ស្រាយ​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​​វ៉ាស៊ីនតោន ព្រមទាំង​​បញ្ចុះ​បញ្ចូល​ អារ៉ាប៊ី​សាអូឌីត​ អេមី​រ៉ាត​អារ៉ាប់រួម អ៊ីស្រាអែល និងរុស្ស៊ី និង​​ស្ថាប័ន​អន្តរជាតិ​ដូច​ជា​អង្គការ​សហ​ប្រជា​ជាតិ​ជា​ដើម។

ខ្លឹម​ព្រម​ព្រៀង​បង្ហាញ​ថា ក្រុម​ហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ុងរេអាល់​នឹង​ជួយ​​ជ្រោម​ជ្រែង​​លើ​ការ​​បង្កើត និង​ប្រតិបត្តិ​គោល​ការណ៍​សម្រាប់​ការ​អភិវឌ្ឍ​ដែល​មាន​ប្រយោជន៍​​ដល់​​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា និង​ក៏​ជួយ​ពន្យល់​ពី​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស។

កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ដាក់​ទៅ​ក្រសួង​យុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ជា​ផ្នែក​មួយ​​ដែល​អនុលោម​តាម​ច្បាប់​នៃ​ការ​ចុះ​បញ្ជី​ភ្នាក់​ងារ​បរទេស​សហរដ្ឋ​អមេរិក និង​បាន​ផ្សាយ​តាម​អនឡាញ។

នៅ​ក្នុង​ទី​តាំង​មួយ​ជួប​គ្នា​មួយ​ដែល​​ត្រូវ​បាន​គេ​​​សង្ស័យ លោក Ben-Menashe បាន​ប្រាប់​​ Reuters ថា លោកមាន​ភារកិច្ច​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​ដែល​​លោក​ឧត្តម​សេនីយ៍​មីយ៉ាន់ម៉ា​ចង់​ឲ្យ​ជិត​ស្និទ្ធ​នឹង​ប្រទេស​លោក​ខាង​លិច និង​ឆ្ងាយ​ពី​ប្រទេស​ចិន។

លោក​ថា លោក​ឧត្តម​សេនីយ៍​ចង់​តាំង​ទី​លំនៅ​ជន​ជាតិមូស្លីម​​រ៉ូហ៊ីងយ៉ា​ដែល​បាន​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រហារ​យោធា​ឆ្នាំ​២០១៧​សម្រាប់​អ្វី​ដែល​អង្គការ​សហ​ប្រជា​ជាតិ​ចោទ​ប្រការថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍។

លោក John Sifton នាយកផ្នែក​តស៊ូ​មតិ​ប្រចាំ​អាស៊ី​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ៖«វា​ពិត​ជា​អាច​ជឿ​ទុក​ចិត្ត​បាន​ដែល​គាត់​អាច​នឹង​បញ្ចុះ​បញ្ចូល​សហរដ្ឋអាមេរិក​ពី​ស្ថានភាព​ដែល​គាត់​ស្នើ​ឡើង»។

ឯកសារ​ផ្សេង​ដែល​លោក Ben-Menashe បានដាក់​ជា​មួយ​បង្ហាញ​ថា កិច្ច​ព្រម​ព្រៀង​នេះត្រូវ​បាន​សម្រេច​ដោយ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​របស់​របប​យោធា​មីយ៉ាន់ម៉ា​លោក​ឧត្តម​សេនីយ៍ Mya Tun Oo ហើយរដ្ឋាភិបាល​មីយ៉ាន់ម៉ា​នឹង​ចំណាយ​ប្រាក់​ចំនួន​២​លាន​ដុល្លារ​អាមេរិក​ឲ្យ​ក្រុម​ហ៊ុន។

លោក Mya Tun Oo និង​​ឧត្តម​សេនីយ៍​កំពូល​ៗ​​ជា​ច្រើន​​ទៀត​​ត្រូវ​បាន​ក្រសួង​រតនា​គារ​អាមេរិក និង​រដ្ឋាភិបាលកាណាដា​ដាក់​ទណ្ឌកម្ម ដូច្នេះ​​ការ​ទូទាត់​​ប្រាក់​​​អាច​​នឹង​ត្រូវ​បាន​​​ធ្វើ​ឡើង​​នៅ​ពេល​​​អនុញ្ញាត​បាន​ស្រច​ច្បាប់។

មេធាវី​បាន​ប្រាប់ Reuters ថា លោក Ben-Menashe អាច​នឹង​រំលោភ​លើ​ទណ្ឌកម្ម។

លោក Peter Kucik អតីត​ទី​ប្រឹក្សា​ទណ្ឌកម្ម​ជាន់​ខ្ពស់​នៅ​ក្រសួង​រតនាគារ​អាមេរិក​បាន​និយាយ​ថា ៖«ក្នុង​ន័យ​​​នេះ​ គាត់​កំពុង​ផ្តល់​សេវាកម្ម​ដល់​ភាគី​ដែល​ជាប់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ការ​អនុញ្ញាត​​នោះ វា​ហាក់​ដូច​ជា​រំលោភ​បំពាន​​លើ​ច្បាប់​សហរដ្ឋ​អាមេរិក»។

លោក Ben-Menashe និយាយ​ថា លោក​ទទួល​បាន​​​ដំបូន្មាន​ផ្នែក​ច្បាប់​ដែល​ថា លោក​ត្រូវ​ការ​អាជ្ញា​ប័ណ្ណ​​ពី​​ការិយាល័យ​ត្រួត​ពិនិត្យ​​ទ្រព្យ​សម្បត្តិ​របស់​រតនា​គារ (OFAC) និង​រដ្ឋាភិបាល​កាណាដា​ដើម្បី​ទទួល​បាន​ប្រាក់​​ ប៉ុន្តែ​ថា លោក​នឹង​មិន​រំលោភ​បំពាន​លើ​ច្បាប់​តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​របប​យោធាមីយ៉ាន់ម៉ា​ទេ។

«នៅ​ទី​​នេះ​មាន​បច្ចេកទេស ប៉ុន្តែ​យើង​នឹង​ទុក​ឲ្យ​មេធាវី និង OFAC ជា​អ្នក​ចាត់​ចែង»។ លោក​បាន​និយាយ​ និង​បន្ថែម​ថា មេធាវី​របស់​លោក​បាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​រតនាគារ៕

ប្រែ​ម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម