Connect with us

ជីវិតកម្សាន្ដ

រ៉ាប៊ី បញ្ជាក់ពីមូលហេតុច្បាស់ មិនមានបទចម្រៀងចេញក្នុងផលិតកម្មដូចមុន

បានផុស

នៅ

ដោយ​មាន​ការ​​សួរ​នាំ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​ម្ចាស់បទ “រាំញ័រ” កញ្ញា រ៉ាប៊ី បាន​ចេញ​មក​ទម្លាយ​ប្រាប់​នូវ​មូលហេតុ​ដែល​មួយរយៈ​ចុង​ក្រោយ​នាង​មិនមាន​បទចម្រៀងចេញ​នៅក្នុង​ផលិតកម្ម​ខណៈ​នាង​បញ្ជាក់ថា បច្ចុប្បន្ន​ខ្លួនជា​តារា​ឯករាជ្យ​ពុំ​ស្ថិត​នៅ​ក្នុង​ផលិតកម្ម​ណា​មួយ​ទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​សង្កេត​ឃើញ​​ពី​ទីផ្សារ​ចម្រៀង​សព្វថ្ងៃ​របស់​តារា​ស្រី​រូប​ស្រស់​ កញ្ញា រ៉ាប៊ី បច្ចុប្បន្ន​ហាក់​នៅតែ​មាន​សន្ទុះ​ហក់​​ឡើង និង​មានទីផ្សារ​ច្រើន​ក្នុង​ការ​ចេញ​ច្រៀង​នៅ​​តាម​បណ្តាកម្មវិធីប្រគុំតន្ត្រី​នានា​នៅតាមខេត្ត។ ម្យ៉ាងទៀត​សម្មភាព​នេះ រ៉ាប៊ី ក៏ទទួលបានការគាំទ្រ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ​មួយចំនួនធំ​ពិសេស​​គឺក្រុមយុវវ័យ​។

ចំពោះ​ការរក្សា​បាន​ទីផ្សារ​គាំទ្រ និង​ប្រជាប្រិយភាពពី​សំណាក់កញ្ញា រ៉ាប៊ី នាពេលនេះ​ ព្រោះរាល់ការចេ​បទចម្រៀងរបស់​នាង​នីមួយៗ​បាន​តម្រូវចិត្តអ្នកគាំទ្រ។ ដោយ​ឡែក​អ្វីដែល​អ្នកគាំទ្រ និង​ទស្សនិកជន​ចាប់ អារម្មណ៍​ទៀត​នោះ​​ស្រាប់តែកញ្ញា រ៉ាប៊ី បាន​ប្រកាសខ្លួន​ថា ជាតារាចម្រៀងឯករាជ្យ។

កញ្ញា រ៉ាប៊ី បាននិយាយឲ្យដឹង​ដូច្មេះថានាងខ្ញុំឃើញ​មាន fans គាត់បានសួរមក Channel Cambodia News Feed ជាច្រើនថា អត់ឃើញ​ចេញបទក្នុងផលិតកម្ម ថ្ងៃនេះនាង​ខ្ញុំឆ្លើយបានថា នាងខ្ញុំជា​តារាឯករាជ្យ​តាំងពីបទ(ស្រារាំ) មកម្លេះ​គ្រាន់​តែកាលៈទេសៈខ្លះមិនអាចឆ្លើយភ្លាមៗបាន thank you all my beloved fans”

តារា​ចម្រៀងកញ្ញា រ៉ាប៊ី បាន​និយាយ​បន្ថែម​ទៀត​ថា នាង​កំពុង​តែត្រៀម​ចេញបទថ្មី​​ផ្ទាល់ខ្លួន​ក្នុងពេលឆាប់ៗ​ផងដែរ ដោយក្នុងនោះនាង​បានសួរទៅកាន់អ្នកគាំទ្រថា ចង់ស្ដាប់បទថ្មីអត់ចាស ចំណងជើង​វិភាគបែក​ខ្ទិះទៀតហើយ។

តាមការកត់​សម្គាល់​ម្ចាស់បទ “មានស្រែ ” កញ្ញា រ៉ាប៊ី បច្ចុប្បន្ន​កំពុង​សាង​ប្រជាប្រិយភាព​ និងភាព​ល្បីល្បាញ​របស់​ខ្លួន​តាមរយៈ​បទ​​ចម្រៀង​ថ្មីៗ​ញ៉ាក់​កន្ទ្រាក់​អារម្មណ៍​បំពេញ​តាម​តម្រូវការ​របស់​អ្នកគាំទ្រ​គ្រប់វ័យ​ពិសេសគឺ​មិត្តៗយុវវ័យ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ វិនាទី មុន

រ៉ាប៊ី បញ្ជាក់ពីមូលហេតុច្បាស់ មិនមានបទចម្រៀងចេញក្នុងផលិតកម្មដូចមុន

ចរាចរណ៍៣ នាទី មុន

ជិះម៉ូតូឌុបប្អូនទៅសាលារៀនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បង របួសធ្ងន់ប្អូនស្រី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

​អ្នកជំនាញ​ថៃ៖ ភាព​កាន់​តែ​តាន​តឹង​នៃ​ជម្លោះ​មជ្ឈិមបូព៌ា ​អាចប៉ះពាល់​​ដល់​សេដ្ឋកិច្ចប្រទេស​

ព័ត៌មានជាតិ១៨ នាទី មុន

ប.ស.ស ពង្រីកស្តង់ចុះបញ្ជីចល័តតាមបណ្ដាខេត្ត ជួយសម្រួលដល់​ពលរដ្ឋស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស

ជីវិតកម្សាន្ដ៣១ នាទី មុន

កម្ពុជា សម្រេចចិត្តដកខ្លួនជាម្ចាស់ផ្ទះភ្លាមៗ និងលែងប្រកួតក្នុងកម្មវិធី​ Miss Grand International ទៀតហើយ

Sokha Hotels

ព័ត៌មានពេញនិយម