Connect with us

កីឡា

Tyson Fury បេ្ដជ្ញា​ផ្ដួល Usyk ក្នុងជំនួបសងសឹក​ដណ្តើម​ខ្សែ​ក្រវាត់​៣​ស្ថាប័ន​ចុងឆ្នាំនេះ

បានផុស

នៅ

កីឡាករអង់គ្លេស Tyson Fury ​បាន​ប្តេជ្ញា​​ផ្ដួលម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Oleksandr Usyk ក្នុងការប្រកួតលើកទី២របស់ពួកគេ ដោយមិនចង់ឈ្នះចាញ់ដោយពិន្ទុ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតលើកដំបូងរបស់ពួកគេ​កាល​ពី​ខែឧសភា Fury បានចាញ់ Usyk ដោយពិន្ទុមិនឯកច្ឆន្ទ ក្រោយបញ្ចប់ការប្រកួត១២ទឹក។ កីឡាករ Fury បានរបូតខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ WBC របស់ខ្លួនក្រោយចាញ់ការប្រកួតនោះ។ ការ​ប្រកួត​សងសឹក​​របស់​លោក​គ្រោងនឹង​ធ្វើ​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ នៅ​រាជ​ធានីរីយ៉ាត ព្រះ​រាជាណា​ចក្រ​​អារ៉ាប៊ីសាអ៊ូឌីត​ ដោយ​មានការដាក់​ខ្សែ​ក្រវាត់ចំនូន៣​ស្ថាប័ន​ផ្សេង​គ្នា​ឲ្យដណ្ដើម​គឺ​ខ្សែក្រវាត់ទម្ងន់​យក្ស​ WBC, WBO និង WBA។

កីឡាករ Tyson Fury បានប្រាប់ TNT Sports ថា ៖«ខ្ញុំនឹង​ឡើង​កាន់​សង្វៀន​ជាមួយការស្រែកឃ្លានជ័យជម្នះយ៉ាងខ្លាំង។ និយាយការពិត ខ្ញុំបានជួបជាមួយកីឡាករជាច្រើនដូចដែលយើងបានឃើញនៅក្នុងការប្រកួតទម្ងន់ធ្ងន់ ប៉ុន្តែលើកនេះខ្ញុំមិនចង់ឈ្នះចាញ់ត្រឹមពិន្ទុទេ»។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក កីឡាករ Tyson Fury ​ប្រកួតបាន៣៦លើក ក្នុងនោះឈ្នះ៣៤ ស្មើ១ និងចាញ់១ ហើយអ្នកដែលធ្វើឲ្យរូបគេស្គាល់បរាជ័យលើកដំបូងនោះគឺកីឡាករជើងខ្លាំងអ៊ុយក្រែន Oleksandr Usyk។

បើនិយាយពីកីឡាករ Usyk វិញគិតតាំងឆ្នាំ២០១៣ មកដល់ពេលបច្ចុប្បន្នប្រកួតបាន២២លើក មិនធ្លាប់ចាញ់​ឡើយ និង​កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក៥ស្ថាប័ន​ផ្សេង​គ្នា។

ការប្រកួតនៅចុងឆ្នាំនេះនឹងក្លាយជាជំនួបដ៏កក្រើកម្ដងទៀត ក្នុងពិភពប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក ដោយជើងខ្លាំង២រូបគឺ​ម្នាក់​ឡើង​ការពារ​ខ្សែ​ក្រវាត់ ហើយ​ម្នាក់​ទៀត​ឡើង​ដណ្តើម​​ជា​មួយ​នឹង​ការ​ជម្រះ​បញ្ជី​ចាស់៕

ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤៧ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម