ព័ត៌មានជាតិ
ពូជត្រឡាចថ្មជនជាតិភាគតិចពូនង ក្នុងខេត្តមណ្ឌលគិរី អាចដាំបានទម្ងន់ដល់ ១៥ គីឡូក្រាម
ពូជត្រឡាចម្យ៉ាងត្រូវបានពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីដាំបានទម្ងន់រហូតដល់ ១០ គីឡូក្រាម និងអាចធំដល់ទម្ងន់ ១៥ គីឡូក្រាម។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់ការពារធម្មជាតិកែវសីមាក្នុងខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះទៅស្វែងយល់ពីការដាំដុះដំណាំកសិកម្មរបស់ពលរដ្ឋជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ។ ក្នុងដំណើរចុះស្វែងយល់ពីជីវភាព និងការរស់នៅតាមភូមិរបស់ជនជាតិដើមភាគតិចនៅភូមិភាគឦសាន ពលរដ្ឋជនជាតិដើមភាគតិចក៏បានបង្ហាញពីពូជត្រឡាចមួយប្រភេទ ដែលមានទម្ងន់រហូតដល់ ១០ គីឡូក្រាម។
ពូជត្រឡាចនេះ បើតាមជនជាតិដើមពូនងប្រាប់ថា អាចដាំបានទម្ងន់រហូតដល់ ១៥ គីឡូក្រាម។ ជាមួយទម្ងន់និងរូបរាងធំជាងពូចត្រលាចធម្មតាជាទូទៅ ពលរដ្ឋជនជាតិដើមភាគតិចបានអះអាងថា ជាពូជត្រលាចតជំនាន់ពីដូនតារបស់ជនជាតិភាគតិច ហើយមិនមាននៅតំបន់ផ្សេងទៀតនោះទេ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ