ព័ត៌មានអន្ដរជាតិ
ហូឡង់ ត្រៀមលុយជាង៤០០លានដុល្លារ វិនិយោគលើគម្រោងស្រាវជ្រាវដ្រូនជាមួយអ៊ុយក្រែន
នៅអំឡុងទស្សនកិច្ចក្នុងទីក្រុងកៀវកាលពីថ្ងៃទី៦ខែតុលា លោក Ruben Brekelmans រដ្ឋមន្ត្រីក្រសួងការពារជាតិហូឡង់ បានប្រកាសថា ប្រទេសរបស់លោកនឹងវិនិយោគថវិកាចំនួន ៤៤០លានដុល្លារ លើការអភិវឌ្ឍដ្រូនជាមួយអ៊ុយក្រែន។
លោក Brekelmans បាននិយាយថា៖ «សង្គ្រាមពិតណាស់គឺតានតឹងជារៀងរាល់ថ្ងៃ ហើយអ៊ុយក្រែនកំពុងរៀបចំកងពលបន្ថែមទៀត ដែលសុទ្ធតែត្រូវការការគាំទ្រ និងសុទ្ធតែត្រូវការសម្ភារៈយោធា។ យើងត្រូវមានលំហូរនៃការគាំទ្រជាបន្តបន្ទាប់បែបនេះទៀត»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍន៍ដ្រូននេះ នឹងច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យាថ្មីរបស់អ៊ុយក្រែន និងចំណេះដឹងរបស់ហូឡង់ ដើម្បីពង្រឹងសមត្ថភាពដ្រូននៅលើសមរភូមិ។
លោកបន្តថា គម្រោងនេះ នឹងផ្ដោតលើការផលិតដ្រូនប្រភេទផ្សេងៗគ្នាដូចជា ដ្រូនឈ្លបការណ៍ ដ្រូនការពារ និងដ្រូនប្រយុទ្ធ ហើយថវិកាវិនិយោគនឹងត្រូវបែងចែកពាក់កណ្ដាលនៅហូឡង់ និងនៅសេសសល់យកទៅធ្វើនៅអ៊ុយក្រែន និងបណ្ដាប្រទេសមួយចំនួនទៀត។ ប្រសិនបើគម្រោងអភិវឌ្ឍន៍ដ្រូននេះជោគជ័យ នោះថវិកាវិនិយោគបន្ថែមនឹងកើនឡើង។
ក្រៅតែពីរៀបរាប់អំពីគម្រោងអភិវឌ្ឍន៍ដ្រូន លោក Brekelmans ក៏បាននិយាយប្រាប់អ៊ុយក្រែនផងដែរថា ការវាយប្រហារគោលដៅយោធានៅរុស្ស៊ីគឺជាវិធីតែមួយគត់ដែលអាចការពារខ្លួនបាន។
អ៊ុយក្រែនធ្លាប់អំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនអនុញ្ញាតឲ្យប្រើប្រាស់សព្វាវុធរយៈចម្ងាយឆ្ងាយរបស់ពួកគេវាយចូលជ្រៅក្នុងប្រទេសរុស្ស៊ី ហើយក៏បានសំណូមពរសម្រាប់ជំនួយការពារដែនអាកាសថែមទៀតផងដែរ។
ហូឡង់ ដែលជាសម្ព័ន្ធមិត្ត បានផ្ដល់ជាជំនួយយន្តហោះចម្បាំង F-16 ប៉ុន្មានគ្រឿងរួចហើយទៅឲ្យអ៊ុយក្រែន ហើយត្រៀមបញ្ជូនបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ ឬដើមឆ្នាំក្រោយ ដោយចំនួនសរុបមាន ២៤គ្រឿង។
សូមបញ្ជាក់ថា ហូឡង់ បានប្រកាសផ្ដល់ជំនួយយោធាចំនួន១០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២។ បច្ចុប្បន្ន ហូឡង់បានចំណាយប្រហែល ៤ពាន់លានអឺរ៉ូឲ្យអ៊ុយក្រែនរួចមកហើយ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?