Connect with us

កីឡា

Pogba ពិភាក្សាជាមួយ Juventus ដើម្បីបញ្ចប់​កុងត្រា ស្វែងរកក្លិបថ្មី

បានផុស

នៅ

កីឡាករ Paul Pogba និងក្លិប Juventus គ្រោងនឹងយល់ព្រមលើការបញ្ចប់កិច្ចសន្យាជាមួយគ្នា បន្ទាប់ពីមានការបន្ធូរបន្ថយលើទោសក្នុងការប្រើប្រាស់សារធាតុហាមឃាត់ ក្រោយការសម្រេចលើបណ្តឹងឧទ្ធរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Daily Mail កីឡាករ Pogba កំពុងពិភាក្សាជាមួយក្លិប Juventus ជុំវិញការបញ្ចប់កិច្ចសន្យារបស់គាត់នៅទីក្រុង Turin។ ការហាមប្រាម​ចូលលេងបាល់ទាត់របស់អតីតខ្សែបម្រើ Manchester United ត្រូវបានកាត់បន្ថយដោយតុលាការកីឡា សម្រេចកាត់បន្ថយទោសពី៤ឆ្នាំ មកត្រឹមតែ១៨ខែ ហើយរូបគេអាចចាប់ផ្តើមអាជីពបាល់ទាត់បានឡើងវិញ​នៅក្នុងខែមីនា ឆ្នាំ​២០២៥។

ចំពោះលក្ខខណ្ឌលើកិច្ចព្រមព្រៀងរវាង Pogba និង Juventus នឹងត្រូវបញ្ចប់នៅពេលឆាប់ៗខាងមុខ។ កិច្ចសន្យាបច្ចុប្បន្ន​មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦។ ចំពោះ Pogba មានបំណងស្វែងរកក្លិបថ្មីដើម្បីបន្ដអាជីពបាល់ទាត់ ព្រោះខ្លួនមិនទាន់មានបំណងបោះបង់អាជីព​នេះ​ឡើយ។

Pogba មិន​បានលេងទាត់​បាល់​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០២៣ ​ហើយក្នុង​ខែ​មីនាឆ្នាំក្រោយនេះ​អាច​ជាពេលវេលាចាប់ផ្តើមថ្មី​របស់​គាត់ ក្រោយ​ចាកចេញពី Juventus៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៩ វិនាទី មុន

Pogba ពិភាក្សាជាមួយ Juventus ដើម្បីបញ្ចប់​កុងត្រា ស្វែងរកក្លិបថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ឆក់មីក្រូពីបវរកញ្ញា ប៊ី សុធារី ថ្ងៃមុន ឥលូវ ម្ចាស់មកុដវៀតណាម ត្រូវគេព្រួតរិះគន់ថាមានចរិតអសីលធម៌ ​

ជីវិតកម្សាន្ដ៩ នាទី មុន

ខ្លួនតូចចិត្តធំ! ល្អហួស ហ៊ានចេញមុខនិយាយចំៗក្រោយចម្រូងចម្រាសកម្មវិធី Miss Grand International 2024

ព័ត៌មានជាតិ៤៩ នាទី មុន

តើកម្ពុជាចំណេញបានអ្វីខ្លះដល់សេដ្ឋកិច្ច បន្ទាប់ពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)ក្នុងរយៈពេល២០ឆ្នាំមកនេះ?

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម​ មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម