Connect with us

ព័ត៌មានជាតិ

លោក ជួន ណារិន្ទ៖ អ្នកសារព័ត៌មានស្ត្រី ជាសសរស្តម្ភសំខាន់ក្នុងសង្គមប្រជាធិបតេយ្យដែលបំពេញការងារឈរលើការពិត

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងថា អ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភសំខាន់ក្នុងសង្គមប្រជាធិបតេយ្យដែលតែងតែឈរនៅជួរមុខក្នុងការបំពេញភារកិច្ច មិនបំភ្លៃ និងឈរលើការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាល និងយល់គ្នាកាន់តែច្បាស់រវាងអ្នកសារព័ត៌មានស្រ្តី និងនគរបាលជាតិ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថា នៅក្នុងបរិបទសង្គមលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មាន គឺពិតជាមិនអាចមើលរំលងដាច់ខាត ដោយលោកបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានស្ត្រី គឺជាសសរស្តម្ភសំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ មិនបំភ្លៃការពិត និងផ្តល់ព័ត៌មានមិនលំអៀងដល់ពលរដ្ឋ។ មិនតែប៉ុណ្ណឹង អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបជាកញ្ចក់ឆ្លុះបញ្ចាំងការពិតនៅក្នុងសង្គមបច្ចុប្បន្ន។​

លោក ជួន ណារិន្ទ សំណូមពរដល់អ្នកសារព័ត៌មានទ បន្តចូលរួមលើកស្ទួយវិស័យព័ត៌មានដោយប្រកាន់ខ្ជាប់ខ្ជួននូវវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការបំពុលសង្គម ការប្រមាថ និងញុះញុងដែលបង្កផលបះពាល់ដល់ប្រទេសជាតិទាំងមូល។

យ៉ាងណាមិញ​ ទោះបីវិស័យសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរក៏ដោយ លោក ជួន ណារិន្ទ ក៏បានមើលឃើញពីចំណុចខ្វះខាតមួយចំនួនលើវិស័យនេះ ដែលរារាំងដល់កិច្ចសហប្រតិបត្តិការរបស់នគរបាលជាតិ និងអ្នកសារព័ត៌មានជាស្ត្រីដូចជា ការយល់ច្រឡំចំពោះគ្នា មិនទុកចិត្តចគ្នា ដែលបង្កជាភាពតានតឹង និងបញ្ហាផ្សេងៗរវាងគ្នា។ លោកបន្តថា បញ្ហាទាំងអស់នេះ មិនមែនសម្រាប់តែកម្ពុជានោះទេ ពោល គឺសូម្បីនៅតាមបណ្តាប្រទេសនានាលើពិភពលោកក៏មានបញ្ហានេះដែរ ដូចនេះទើបទាមទារឱ្យមានកិច្ចពិភក្សា ប្រាស្រ័យទាក់ទងគ្នា និងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្រើនផងដែរ។

ជាមួយគ្នានេះ តាមរយៈកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នលសារព័ត៌មានជាស្ត្រីនេះ លោករំពឹងថា អ្នកសារព័ត៌មានជាស្ត្រី និងមន្ត្រីនគរបាលជាតិ និងមានកិច្ចសហប្រតិបត្តិគ្នាកាន់តែល្អប្រសើរ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សា ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធទៅវិញទៅមក៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ វិនាទី មុន

លោក ជួន ណារិន្ទ៖ អ្នកសារព័ត៌មានស្ត្រី ជាសសរស្តម្ភសំខាន់ក្នុងសង្គមប្រជាធិបតេយ្យដែលបំពេញការងារឈរលើការពិត

ជីវិតកម្សាន្ដ៣ នាទី មុន

តើវាសនា MGC ប៊ី សុធារី ទៅជាយ៉ាងណា ក្រោយកម្ពុជាផ្ដាច់ការធ្វើជាម្ចាស់ផ្ទះជាមួយថៃ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

​ក្នុងខួប​១ឆ្នាំ​​នៃ​​​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស​ កម្ពុជា​​ថ្មី​​សូម​លើក​យក​​នូវកំណត់ត្រា​សំខាន់ៗខ្លះ​​

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជាបានចំណាយជាង៤០០លានដុល្លារលើការនាំចូលផលិតផលចំណីអាហារក្នុងរយៈពេល៨ខែកន្លងមកនេះ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ហូឡង់ ត្រៀម​លុយ​ជាង​៤០០​លាន​ដុល្លារ វិនិយោគ​លើ​គម្រោង​ស្រាវជ្រាវ​ដ្រូន​ជាមួយ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម