Connect with us

ព័ត៌មានអន្ដរជាតិ

នាវាកងទ័ពជើងទឹកនូវែលសេឡង់លិចជាលើកដំបូង​ចាប់​តាំងពីសង្គ្រាមលោកលើកទី​២

បានផុស

នៅ

កងទ័ព​ជើងទឹក Royal New Zealand បាន​បាត់បង់នាវាជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ បន្ទាប់ពីកប៉ាល់មួយរបស់ខ្លួនបានឆាបឆេះនិងក្រឡាប់នៅឆ្នេរសមុទ្រប្រទេស Samoa។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC​នៅថ្ងៃ​ទី៧ខែកញ្ញានេះ។

(រូបភាព៖ US Navy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

HMNZS Manawanui ដែលជានាវាជំនាញមុជទឹកបានជួបបញ្ហាប្រហែលមួយម៉ាយពីកោះ Upolu កាលពីយប់ថ្ងៃសៅរ៍ ក្រោយ​មក​​បាន​​ឆាបឆេះ​និង​ក្រឡាប់ចូលទៅក្នុងសមុទ្រ​។ យោងតាមកងកម្លាំងការពាររបស់ប្រទេសនូវែលសេឡង់ មនុស្សទាំង៧៥​នាក់​នៅលើនាវាត្រូវបានជម្លៀសដោយទូក​​សង្គ្រោះ និងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃអាទិត្យ ខណៈមូលហេតុនៃការឆាបឆេះមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ និងកំពុងស្ថិតនៅក្រោមការស៉ើបអង្គេត។

ទោះយ៉ាងណា ឧបទ្ទវហេតុ​នេះ ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​មាន​អាកាសធាតុ​អាក្រក់ និង​មាន​ខ្យល់​បក់​ខ្លាំង ខណៈមន្ត្រី​បាន​និយាយ​ថា តំបន់​នេះ​មិន​ត្រូវ​បាន​គេ​អង្កេត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧​មកម្លេះ។ បន្ទាប់ពីហេតុការណ៍នេះ នាវិក​និងអ្នករួមដំណើររបស់នាវា រួមទាំងអ្នកវិទ្យាសាស្ត្រ​៧​នាក់ និងបុគ្គលិកយោធាបរទេស​៤​នាក់ កំពុងស្នាក់នៅក្នុងប្រទេស Samoa សិនមុនពេលហោះហើរត្រឡប់ទៅប្រទេសនូវែលសេឡង់វិញ។

គួរបញ្ជាក់ថា HMNZS Manawanui គឺជានាវាកងទ័ពជើងទឹកទីមួយរបស់ប្រទេសនូវែលសេឡង់ដែលត្រូវបានលិចដោយ​អចេតនាចាប់តាំងពីប្រទេសនេះបានចូលរួមក្នុងសមរភូមិកងទ័ពជើងទឹកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ខណៈនាវាជាច្រើនផ្សេងទៀតត្រូវបានលិចដោយចេតនាក្នុងអំឡុងពេលអន្តរាគមន៍ក្នុងហេតុផលផ្សេងៗ។

មន្ត្រីយោធាបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឥឡូវនេះកំពុងងាកទៅរកការប៉ុនប៉ងជួយសង្គ្រោះនាវា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានបន្ទាប់ពីការលិច៕

(រូបភាព៖ Samoa Fire and Emergency Services Authority)
(រូបភាព៖ Samoa Fire and Emergency Services Authority)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម