Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ឃើញពី​កំណើនទីផ្សារ​​ការងារ​ ​​ខណៈអត្រាអត់ការងារធ្វើធ្លាក់ចុះ​នៅខែកញ្ញា

បានផុស

នៅ

ទិន្នន័យ​ពី​ការិយាល័យស្ថិតិការងារ​អាមេរិក​ ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ បានបង្ហាញ​ថា​ ​ចំនួន​ការងារ​ថ្មី​របស់​សហរដ្ឋ​អាមេរិកនៅ​ខែ​កញ្ញា​ ​បាន​កើន​ឡើង​លើស​ពី​ការរំពឹង​ទុក ដែល​ធានា​លើ​ភាព​រឹង​មាំ​នៃ​ទីផ្សារ​ ខណៈ​អត្រាអត់ការងារ​ធ្វើ​ ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​សេដ្ឋកិច្ច​នា​រយៈ​ពេល​កន្លង​មក​ បា​នថយ​ចុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ CNN នៅ​ខែ​កញ្ញា​ និយោជក​នៅ​អាមេរិក​បាន​ជ្រើសរើស​កូនឈ្នួលថ្មី​​ឱ្យ​ធ្វើ​ការងារ​ ប្រមាណ ២៥៤ ០០០ កន្លែង។ ​​ វា​គឺជាចំនួនដែលខ្ពស់ជាងចំនួនសរុបប្រចាំខែ​សីហា ដែល​មាន​ប្រមាណ​ ១៥៩ ០០០ កន្លែង​ និង​កើន​លើស​​​ពី​ការ​រំពឹង​ទុក​របស់​អ្នកសេដ្ឋកិច្ច​ ដែល​ព្យាករ​អត្រាការងារ​ថ្មី​ត្រឹម​ប្រមាណ​ ១៤០ ០០០ កន្លែង​ សម្រាប់​ខែ​កញ្ញា​។​

ទិន្នន័យ​ដដែល​បង្ហាញ​ថា​ អត្រាអត់ការងារធ្វើ បានធ្លាក់ចុះមក​ត្រឹម​ ៤,១ ភាគរយ​ ពី​ប្រមាណ​ ៤,២ ភាគរយ​ នៅ​ខែ​សីហា​។ ​

សេដ្ឋវិទូ​បាន​ប្រាប់​ CNN ថា​ តួលេខ​នៅ​ខែ​កញ្ញា​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​ទីផ្សារ​ការងារ​ ដែល​ជា​ក្ដី​បារម្ភ​ដោយ​សារ​តែកម្សោយ​នៅ​ខែ​កក្កដា និង​សីហា​ ដោយ​វា​ធានា​លើ​កំណើន​សេដ្ឋកិច្ច​​ក្នុង​សន្ទស្សន៍​វិជ្ជមាន​។ វា​ក៏​ជា​សូចនាករ​លើ​ទស្សនវិស័យវិជ្ជមាន​សម្រាប់​​សេដ្ឋកិច្ច​អាមេរិក​ផង​ដែរ​ ខណៈ​នា​ពេល​កន្លង​មក​ សេដ្ឋវិទូព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​។

ភាព​ប្រសើរ​ឡើង​នៃ​ទីផ្សារ​ការងារ​អាមេរិក​ ត្រូវ​បាន​កត់​ត្រា​ឡើង​ក្រោយ​ធនាគារកណ្ដាល​សហព័ន្ធសហរដ្ឋ​អាមេរិក​ បាន​កាត់បន្ថយ​អត្រាការ​ប្រាក់កាល​ពី​ខែ​កញ្ញា​​ ដើម្បីស្ដារ​ទីផ្សារ​ការងារ​ ចំពេល​ដែល​អត្រា​អតិផរណា​ថយ​ចុះ​ជិត​ដល់​គោលដៅ​ ២ ភាគរយ​ របស់​ធនាគារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម