Connect with us

ព័ត៌មានអន្ដរជាតិ

ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT, យន្តហោះ Airbus 321 មួយគ្រឿងរបស់ក្រុមហ៊ុន Frontier Airlines ដែលមានដឹកមនុស្សចំនួន១៩៧នាក់ បានឆេះភ្លើងអំឡុងពេលចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Harry Reid ក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ (ពេលវេលានៅកម្ពុជា)។

(រូបថត៖ X)

ពាក់ព័ន្ធបញ្ហានេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចេញសេចក្តីថ្លែងការណ៍ថា ជើងហោះហើរលេខ១៣២៦ ដែលចាកចេញពីទីក្រុង San Diego ទៅ Las Vegas ដំបូងឡើយមានហុយផ្សែងចេញពីកាប៊ីន ហើយត្បិតតែមានបញ្ហាបែបនេះមែន ប៉ុន្តែពីឡុតនៅតែអាចចុះចតដោយសុវត្ថិភាព រួចក្រុមការងារក៏បានពន្លត់ភ្លើងនៅត្រង់ម៉ាស៊ីន។ 

អ្នកដំណើរដែលជិះក្នុងនោះ នាំគ្នាភ័យព្រលឹងចុងសក់ ប៉ុន្តែជាសំណាងល្អ គ្មាននរណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនេះទេ ព្រោះពួកគេត្រូវបានជម្លៀសចេញទាន់ពេលវេលា។

(រូបថត៖ X)

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Frontier ប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិត ជុំវិញការឆេះនេះ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយ គេឃើញថា វិស័យអាកាសចរណ៍បានបង្កជាក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែយន្តហោះតែមានបញ្ហាជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែមុនក្រុមហ៊ុន Cathay Pacific បានផ្អាកការហោះហើររបស់យន្តហោះ Airbus 350 ទាំងមូល ក្រោយរកឃើញថា វាមានបញ្ហាម៉ាស៊ីន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះដឹកមនុស្ស ២៧៦នាក់ ខូចហ្វ្រាំងនិងឆេះម៉ាស៊ីន ពេលចុះចតនៅ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម