ព័ត៌មានជាតិ
សិស្សត្រៀមប្រឡងបាក់ឌុបស្អែក នាំគ្នាទៅអុជធូបបន់ស្រន់ នៅព្រះអង្គដងកើ
យុវសិស្សប្រុស-ស្រី ជាច្រើនរយនាក់ បាននាំគ្នាទៅអុជធូប បន់ស្រន់ នៅមុខព្រះអង្គដងកើ តាំងពីព្រឹកដល់រសៀល មិនទាន់អស់ទៀត។

យុវតី កង គន្ធា បានប្រាប់ថា ថ្ងៃស្អែក នាងត្រូវទៅប្រឡងយកសញ្ញាបត្របាក់ឌុប ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៨ និង ទី ៩ ខែតុលា។
យុវតីរូបនេះ បញ្ជាក់ថា «ខ្ញុំបានខិតខំមើលមេរៀនគ្រប់សព្វអស់ហើយ ប៉ុន្តែនាងខ្ញុំមកបន់ស្រន់បន្ថែមទៀត ព្រោះខ្ញុំជឿជាក់លើបារមីព្រះអង្គដងកើ នាមុខព្រះបរមរាជវាំង»។

យុវសិស្ស ឧត្តម ភារិទ្ធិ ក៏បានឲ្យដឹងដែរថា ក្មួយប្រុសមកបន់ស្រន់បន្ថែមទៀត ព្រោះគ្រួសារក្មួយជឿជាក់តែបារមីព្រះអង្គដងកើ ជារៀងរហូតមក។ ដូច្នេះហើយទើបក្មួយប្រុសឆ្លៀតពេលមកអុជធូបបន់ស្រន់សុំឲ្យបារមីព្រះអង្គដងកើស្ថិតនៅក្នុងខ្លួន ដើម្បីធ្វើត្រូវគ្រប់វិញ្ញាសា និងបានជាប់សញ្ញាបត្របាក់ឌុប។
គួររំលឹកថា ថ្ងៃទី ៨ និង ទី ៩ ខែតុលា នេះ គឺជាថ្ងៃប្រឡងបាក់ឌុប ដូច្នេះហើយទើបយុវសិស្សប្រុស-ស្រី ជាច្រើនរយនាក់ បាននាំគ្នាមកបន់ស្រន់មុខព្រះអង្គដងកើ ព្រោះជាជំនឿរបស់ពួកគាត់៕
អត្ថបទ ៖ នរា






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?