ជីវិតកម្សាន្ដ
២ថ្ងៃ ផលិតកម្មហង្សមាសមានបុគ្គលិកសំខាន់ៗ ៧ រូប ឆ្លងកូវីដ
ក្រោយអ្នកនាង កែវ ច័ន្ទនិមល រកឃើញឆ្លងកូវីដ-១៩ កាលពីយប់ថ្ងៃទី ៨ មីនា តារាចម្រៀងនិងបុគ្កលិកដទៃទៀតប្រចាំផលិតកម្មហង្សមាសដែលមានការសង្ស័យធ្លាប់បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយពិធីការិនីរូបនេះ បានតេស្តវិជ្ជមានកូវីដ១៩ បន្តបន្ទាប់គ្នា។
ដោយគិតមកដល់ថ្ងៃនេះ រយៈពេល ២ថ្ងៃមកហើយដែលបុគ្គលិកសំខាន់ៗនៅក្នុងផលិតកម្ម រកឃើញថាបានឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះរួមមាន ពិធីការិនី កែវ ច័ន្ទនិមលនិងគ្រួសារ តារាចម្រៀងលោក ណុប ប៉ាយ៉ារិទ្ធ តារាចម្រៀងអ្នកនាង សុគន្ធ នីសា តារាចម្រៀង កញ្ញា វី ឌីណែត អ្នកដឹកនាំលោក ទីតូ។
បន្ថែមពីលើសិល្បករទាំង៥រូប មានបុគ្គលពីររូបទៀតគឺ ស្រីខួច និងគ្រូភ្លេងលោក សាន់ សុវណ្ណឌីន។ នេះបើប្រភពពីបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង ចំរើន សុភ័ក្រ ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុន។
ដោយឡែកតារាប្រុសស្រីផ្សេងៗរួមមាន លោក ឆន សុវណ្ណរាជ តេស្តអវិជ្ជមាន រីឯអ្នកនាង ឱក សុគន្ធកញ្ញា កំបុងតាមដានសុខភាព។ ក្រៅពីនោះ បុគ្គលិករាប់រយនាក់ទៀតដែលមានការពាក់ព័ន្ធកំពុងរង់ចាំលទ្ធផលតេស្ត និងធ្វើចត្តាឡីស័ក៕
អត្ថបទ៖ សន្យា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច