ព័ត៌មានអន្ដរជាតិ
ឡាវជាប់ចំណាត់ថ្នាក់ជាប្រទេសគោលដៅដំណើរកម្សាន្តចំណាយតិចបំផុតនៅឆ្នាំ ២០២៥
គេហទំព័រផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកាណាដា HelloSafe បានបង្ហាញថា ឡាវជាប់ចំណាត់ថ្នាក់ជាប្រទេសទិសដៅសម្រាប់ដំណើរកម្សាន្តដែលត្រូវចំណាយប្រាក់តិចបំផុតក្នុងឆ្នាំ ២០២៥ ពីក្នុងចំណោមប្រទេសចំនួន ១៣៦ ទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times នាថ្ងៃចន្ទនេះ។
យោងតាមគេហទំព័រដដែល ការចំណាយប្រចាំថ្ងៃនៅប្រទេសឡាវ មានត្រឹមតែ ១០,៩៧ ដុល្លារ ប៉ុណ្ណោះ។ ប្រទេសដែលជាប់ចំណាត់ថ្នាក់ចំណាយតិចបន្ទាប់គឺ កាហ្សាក់ស្ថាន (១៥,៣៧ ដុល្លារ) រវ៉ាន់ដា និងហ្គាណា (១៧,៥៦ ដុល្លារ) និងម៉ុងហ្គោលី (១៩,៧៤ ដុល្លារ)។
ឡាវ ម៉ុងហ្គោលី និងហ្សកហ្ស៊ី ក៏ជាប្រទេសកំពូលៗទាំង៣ ដែលមានកន្លែងស្នាក់ក្នុងតម្លៃសមរម្យបំផុតលើពិភពលោក ដោយមានតម្លៃចន្លោះពី ៦,៥៨-១៤,២៧ ដុល្លារ/យប់។
បើតាម HelloSafe ទិន្នន័យទាំងនេះ គឺផ្អែកលើការចំណាយរបស់អ្នកធ្វើដំណើរនៅក្នុងប្រទេសនីមួយៗ រួមទាំងលើម្ហូបអាហារ ការស្នាក់នៅ និងការដឹកជញ្ជូនតាមតំបន់ក្នុងប្រទេសនីមួយៗ។
តម្លៃថោក គឺជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរបរទេស ដែលសំខាន់សម្រាប់សេដ្ឋកិច្ចសម្រាប់ប្រទេសកំពុង អភិឌ្ឍ។ សម្រាប់ឡាវ ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២,៦ លាននាក់ ដោយភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសថៃ។ នេះបើយោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។
រដ្ឋាភិបាលឡាវមានសុទិដ្ឋិនិយមចំពោះអនាគតនៃវិស័យទេសចរណ៍ ដោយកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៤,៦ លាននាក់នៅឆ្នាំ ២០២៤ ជាមួយនឹងប្រាក់ចំណូលរំពឹងទុកប្រមាណ ១,៣ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ