Connect with us

ជីវិតកម្សាន្ដ

ធ្លាប់តែជាស្ដ្រីរឹងមាំ ពេលនេះលោកស្រី អឹម សុគន្ធា យំឱបម្ដាយ ក្រោយមានរឿងជាមួយ MGI (មានវីដេអូ)

បានផុស

នៅ

ម្ចាស់ក្រុមហ៊ុន HK7 និងជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia លោកស្រី អឹម សុគន្ធា យំឱបម្ដាយ ក្រោយមានរឿងចម្រូងចម្រាសជាមួយថ្នាក់ដឹកនាំ Miss Grand international លោក Nawat Itsaragrisil។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូមួយដែលគេបានបង្ហោះ បានបង្ហាញពីការយំយែករបស់លោកស្រី អឹម សុគន្ធា ព្រមទាំងឱបអ្នកម្ដាយជាទីស្រលាញ់នៅលើគ្រែដោយភាពឈឺចាប់ ក្រោយរងការមើលងាយនិងមិនឲ្យតម្លៃពីសំណាក់ម្ចាស់កម្មវិធី Miss Grand international។ លើសពីនោះដោយទ្រាំមើលឃើញពីភាពឈឺចាប់របស់កូនស្រីមិនបាន អ្នកម្ដាយ ND MGC ក៏បានសម្រក់ទឹកភ្នែករួមគ្នាជាមួយកូន ព្រមទាំងលួងលោកកូនស្រីថែមទៀតផង។

បើទោះបីជាយ៉ាងណាក៏ដោយ Miss Grand Cambodia នឹងធ្វើសន្និសីទកាសែតជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបកស្រាយរាល់ចំណុចមួយចំនួនដែលក្រុមការងារ Miss Grand international និងលោក Nawat បានធ្វើមកលើក្រុមការងារ Miss Grand Cambodia៕




ទស្សនាវីដេអូ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម